ព័ត៌មានជាតិ
គម្រោងសាងសង់ផែអូរស្មាច់ និងស្តារទន្លេវ៉ៃគោនឹងបញ្ចប់រួចរាល់នៅសប្តាហ៍ក្រោយ

គម្រោងសាងសង់កំពង់ផែអូស្មាច់ និងការស្តាទន្លេវ៉ៃគោជិត ៧ គីឡូម៉ែត្រ (៦៧០០.ម) ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងនឹងបញ្ចប់រួចរាល់ជាស្ថាពនៅសប្តាហ៍ក្រោយដ៍ខ្លីខាងមុខនេះ។
ការកសាងកំពង់ផែផ្លូវទឹកនេះស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយពេលរួចរាល់ ទីតាំងនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ទៅលើដំណើរកាសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាងខេត្ត ស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាម នៅថ្ងៃអនាគតផងដែរ។
គម្រោងសាងសង់ផែ និងស្តាទន្លេវ៉ៃគោ ជាគម្រោងថវិកាជាតិ ស្ថាបនាដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណការ សហការជាមួយរដ្ឋបាលខេត្តស្វាយរៀងបានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ ២០២០ បន្ទាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធទន្លេវ៉ៃគោជាច្រើនត្រូវបានស្ថាបនារួចរាល់ ដូចជាផ្លូវទំនប់សណ្តទន្លេវ៉ៃគោ ប្រឡាយធារាសាស្ត្រ និងអាងទឹក សំណង់តូចធំជាច្រើនទៀត។

អ្នកនាំពាក្យក្រសួងសាធារណការ លោក ប៉ាល់ ចន្ទមករា បានប្រាប់កម្ពុជាថ្មីថា គម្រោងសង់ផែ និងស្តាទន្លេវ៉ៃគោសម្រេចបាន ជាង ៨០ ភាគរយ ហើយនឹងបញ្ចប់រួចរាល់នៅអំឡុង ១ សប្តាហ៍ ឬ២សប្តាហ៍ទៀតតែប៉ុណ្ណោះ។
លោក ប៉ាល់ ចន្ទមករា បញ្ជាក់ថា ការជីកព្រែកគឺជិតរួចរាល់ហើយ អាចបញ្ចប់នៅអំឡុងពេលជាង១សប្តាហ៍ទៀត នឹងអាចដាក់ឲ្យដំណើរការបាន ហើយក្រសួងនឹងពិភាក្សាជាមួយរដ្ឋបាលខេត្តបន្តទៀត ពីគម្រោងថ្ងៃដាក់សម្ពោធឆាប់ៗនេះ។ លោកប្រាប់ថាសម្រាប់ អ្នកដែលប្រើប្រាស់តាមផ្លូវទឹកនេះ អាចនឹងមានកិច្ចសន្យាជាមួយរដ្ឋបាលខេត្ត។ ចំពោះទំហំទឹកប្រាក់ លោកប្រាប់ថា មិនទាន់បានដឹងលម្អិតនៅឡើយនោះទេ។
សូមជម្រាបថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺជាចាំបាច់មួយសម្រាប់ដឹកទំនិញគ្រប់ប្រភេទ ដែលអាចលើកស្ទួយសេដ្ឋកិច្ចជាតិបានមួយកម្រិត ចំណែកខេត្តស្វាយរៀង ពុំសូវមានការសារាចរទំនិញតាមផ្លូវនោះទេ ការរៀបចំឡើងវិញនូវការដំណើរការកំពង់ផែចាស់នេះ ដើម្បីជំរុញឲ្យសេដ្ឋកិច្ចកើនឡើង ក្រោយជំងឺកូវីដ១៩បញ្ចប់។
បើតាមអាជ្ញាធរខេត្តស្វាយរៀង បានប្រាប់កាលពីពេលកន្លងទៅថា កំពង់ផែចាស់ ឬកំពង់ផែអូរស្មាច់ ទុកចោលយូរហើយ កំពុងកែប្រែដើម្បីឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ចត្រៀម ពេលកូវីដ១៩បញ្ចប់ទៅ។





អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


