ព័ត៌មានអន្ដរជាតិ
ការបោះឆ្នោតនៅប្រទេសថៃ កំពុងប្រព្រឹត្តិទៅ
ការបោះឆ្នោតសកលរបស់ប្រទេសថៃ កំពុងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី១៤ខែឧសភានេះ ក្នុងនោះសមាជិកថ្មី នៅក្នុងសភាតំណាងរាស្រ្ត នឹងត្រូវជ្រើសរើសដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។

មនុស្សប្រហែល៥២លាននាក់ មានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេស មុនពេលការិយាល័យបោះឆ្នោត ត្រូវបិទទ្វារនៅម៉ោង៥ល្ងាច។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាង២លាននាក់ បានទៅបោះឆ្នោតមុន កាលពីថ្ងៃទី៧ ខែឧសភារួចទៅហើយ។
ក្នុងចំណោមសមាជិកសភាតំណាងរាស្រ្តសរុប៥០០នាក់ ដែលនឹងត្រូវបោះឆ្នោតជ្រើសរើសនៅថ្ងៃអាទិត្យនេះ, មាន៤០០នាក់ នឹងត្រូវបានជ្រើសរើសនៅក្នុងមណ្ឌលបោះឆ្នោត ខណៈ ១០០នាក់ផ្សេងទៀត នឹងត្រូវបានជ្រើសរើសពីបញ្ជីគណបក្ស។
អ្នកបោះឆ្នោតម្នាក់ៗនឹងទទួលបានសន្លឹកឆ្នោតចំនួនពីរ គឺមួយសម្រាប់បេក្ខជនក្នុងមណ្ឌលបោះឆ្នោត និងមួយទៀតសម្រាប់បេក្ខជនក្នុងបញ្ជីគណបក្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទោះឈ្នះឆ្នោត ក៏លោក ប្រាយុទ្ធ មិនអាចកាន់តំណែងជានាយករដ្ឋមន្ត្រី បានពេញអាណត្តិដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


