វប្បធម៌ ជំនឿ
បុរសមានប្រជ្រុយតំបន់ប្រដាប់ភេទ ជាបុរសឆ្វាក់ស្នេហ៍?
ប្រិយមិត្តកម្ពុជាថ្មី មុខជាធ្លាប់ឮចាស់ៗ ឬគេនិយាយតៗគ្នាថា បុរសដែលមានប្រជ្រុយនៅលើប្រដាប់ភេទ ឬក្បែរតំបន់នេះ ជាបុរសឆ្វាក់ស្នេហ៍ សម្បូរស្រីចោមរោមស្រឡាញ់ ខណៈការអះអាងខាងនរវិទ្យាក៏បានលើកឡើងស្រដៀងគ្នានេះ។

បុរសដែលមានប្រជ្រុយដុះនៅទីតាំងប្រដាប់ភេទ ត្រូវបាននរវិទ្យាបកសា្រយថា ជាបុរសសម្បូរមន្តស្នេហ៍ ឯជីវិតជួបប្រទះនឹងសំណាងជាច្រើនក្នុងជីវិត។ មិនថាអាជីព ឬស្នេហា នឹងភពប្រសព្វនឹងភាពជោគជ័យ។
លើសពីនេះទៅទៀត បុរសទាំងនេះក៏មានជោគវាសនាល្អខាងទ្រព្យសម្បត្តិ និងភាពជាអ្នកដឹកនាំផងដែរ។ ពេលពួកគេពេញវ័យ ពួកគេជាមនុស្សដែលមានទាំងអំណាច ទាំងលុយ និងកេរ្តិ៍ឈ្មោះ។ ពេលពួកគេរៀបការរួច នឹងមានសំណាងក្លាយជាអ្នកមានទ្រព្យយ៉ាងឆាប់រហ័ស ដោយសារអាជីពជោគជ័យយ៉ាងរលូន។
ចូលដល់វ័យកណ្ដាល ទ្រព្យសម្បត្តិរបស់ពួកគេនឹងកាន់តែមានសន្តិភាព ហើយរីកចម្រើនជាលំដាប់។ ជាពិសេសក្រោយអាយុ ៣០ឆ្នាំប្លាយ អ្វីៗកាន់តែល្អប្រសើរ ទាំងស្នេហា ទាំងទ្រព្យធន។
មនុស្សប្រុសភាគច្រើនដែលមានប្រជ្រុយដុះនៅតំបន់ប្រដាប់ភេទ ជាធម្មតាមានទេពកោសល្យខ្ពស់ ឆ្លាតវៃ រហ័សរហួន និងក្លាហាន។ ដោយសារសមត្ថភាព ជំនាញច្បាស់លាស់ និងភាពក្លាហាន ពួកគេអាចទទួលបានជោគជ័យយ៉ាងងាយស្រួល មិនថាពួកគេធ្វើការក្នុងវិស័យអ្វីក៏ដោយ។ យ៉ាងណាមិញ បុរសប្រភេទនេះចាស់ៗផ្ដាំថា ជាបុរសមិនសូវនឹងធឹងរឿងស្នេហា ទោះបីជាមានដៃគូរួចហើយក្ដី ពួកគេនៅតែអាចឆ្លៀតរកអ្នកផ្សេង។
ទោះយ៉ាងណា ពេលចាស់ទៅ ជីវិតរបស់ពួកគេនៅតែមានសុភមង្គលពេញប្រៀប និងសម្បូរសប្បាយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ