ព័ត៌មានជាតិ
រដ្ឋបាលក្រុងកំពត ធ្វើការបំភ្លឺក្រោយ មានការបង្ហោះអំពីការបង្ហូរលូទឹកស្អុយចូលក្នុងទឹកព្រែកកំពត
កំពត ៖ បន្ទាប់ពីរដ្ឋបាលក្រុងកំពតបានឃើញមានការចុះផ្សាយហើយពិនិត្យគណនីហ្វេសប៊ុកឈ្មោះ Sidavine Sun កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាពេលថ្មីៗនេះអំពីបញ្ហាដែលមានការបង្ហូរលឺទឹកស្អុយចូលទៅក្នុងព្រែកកំពតរដ្ឋបាលក្រុងកំពតបានបកស្រាយបំភ្លឺហើយ បានបញ្ជាក់ជូនដល់សាធារណជនដូចខាងក្រោមនេះ។

រដ្ឋបាលក្រុងកំពត បានធ្វើការបកស្រាយបំភ្លឺតាមរយៈផេកផ្លូវការរបស់ខ្លួននាថ្ងៃទី២៥រហូតមកដល់រសៀលថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៣នេះ ក្រោយពីមានសារបង្ហោះនៅលើបណ្តាញសង្គមគណនីហ្វេសប៊ុកមួយលើឡើងថា មានការបង្ហូរលូទឹកស្អុយចូលទៅក្នុងទឹកព្រែកកំពតរដ្ឋបាលក្រុងកំពតសូមស្រាយបំភ្លឺនិងបញ្ជាក់ដល់សាធារណជនទាំងអស់ដូចខាងក្រោម។

១. ការរៀបចំប្រព័ន្ធលូក្រុងកំពត ជាគម្រោងរបស់ ADB (ធានាគារអភិវឌ្ឍន៍អាស៊ី) ក្នុងនោះ ADB បានអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតក្នុងសង្កាត់ក្រាំងអំពិលក្រុងកំពត និងស្រុកទឹកឈូ ដោយពាក់ព័ន្ធនឹងទឹកកខ្វក់ទាំងអស់ត្រូវបានបញ្ជូនទៅអាងចម្រោះរួចជាមុនសិនទើបបញ្ជូនទៅកាន់ប្រភពទឹកធម្មជាតិ ។

២. សព្វថ្ងៃនេះប្រព័ន្ធលូរបស់ ADB បាននឹងកំពុងរៀបចំតបណ្តាញតាមគោលដៅនីមួយៗ ប៉ុន្តែមិនទាន់អាចតភ្ជាប់រវាងប្រព័ន្ធលូដែលមានស្រាប់នៅឡើយទេ ដោយសារកំពុងដំណើរការជីកកប់បំពង់ និងសិក្សាបន្ថែម។
គម្រោងរបស់ADB នឹងតភ្ជាប់ប្រព័ន្ធលូនៅពេលឆាបៗខាងមុខនេះទាំងអស់ដែលបានបង្ហូរ ចូលទៅក្នុងព្រែកដើម្បីឱ្យទឹកស្អុយចូលអាងចម្រុះប្រព្រឹត្តិកម្មទាំងអស់៕
ដោយ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


