ព័ត៌មានជាតិ
Beyond The Games ប្រគល់ថវិកា៥០០លានរៀលដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
នៅថ្ងៃចន្ទនេះ យុទ្ធនាការ Beyond The Games នៃសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រគល់ថវិកាជាផ្លូវការចំនួន ៥០០ លានរៀលដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ថវិកានេះ គឺទទួលបានពីការបរិច្ចាគរបស់វិស័យឯកជនក្រោមការបំបែកឯតទគ្គកម្ម«បេះដូងច្រើនជាងគេលើពិភពលោក»។

បើតាមលោក សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ Beyond The Games គឺកាលពីអំឡុងខែមេសា ឆ្នាំ ២០២៣ កម្ពុជាបានបំបែកឯតទគ្គកម្ម«បេះដូងច្រើនជាងគេលើពិភពលោក»ប្រកបដោយភាពជោគជ័យដែលមានចំនួន បេះដូងប្រមាណជិត៤លានបេះដូង។
លោក សុខ សប្បាយណា លើកឡើងថា ការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោកនេះ ជាការបង្ហាញពីទំហំទឹកចិត្ត និងសេចក្តីស្រលាញ់គាំទ្រដល់អត្តពលិកកម្ពុជាដែលបានខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ ហើយតាមរយៈបេះដូងទាំងនេះ ក៏ជាកម្មវត្ថុក្នុងការស្វែងរកថវិកា ដើម្បីជូនទៅអត្តពលិកមានពិការភាព ក្រោមការសម្របសម្រួលរបស់យុទ្ធនាការ Beyond The Games និងដៃគូបរិច្ចាគចំនួន៥។
ក្នុងពិធីប្រគល់ថវិកាជាផ្លូវការ នៅថ្ងៃទី២៩ ខែឧសភានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា យុទ្ធនាការ Beyond The Games ជាវេទិកាក្នុងការផ្សារភ្ជាប់សាធារណជនជាមួយនឹងអត្តពលិកដែលមានពិការភាព ក៏ដូចជាវិស័យឯកជន ឬសប្បុរសជន ដើម្បីរួមគ្នាឧបត្ថម្ភថវិកាដល់គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេស ការបង្ហាញ និងបញ្ជាក់ពីទឹកចិត្តគាំទ្ររបស់ប្រជាជនដល់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទន្ទឹមគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី សង្ឃឹម និងជឿជាក់ទុកចិត្តយ៉ាងមុះមុតលើការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់អត្តពលិកជាជនពិការកម្ពុជាក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅពេលខាងមុខ ហើយឯកឧត្តម បានបញ្ជាក់ថា ទាំងរាជរដ្ឋាភិបាល ទាំងឯកឧត្តមផ្ទាល់ ព្រមទាំងប្រជាជនកម្ពុជាជាង១៧លាននាក់ នៅតែបន្តគាំទ្រ និងមានមោទនភាពចំពោះអត្តពលិកកម្ពុជា បើទោះបីជាលទ្ធផលនៃការប្រកួតយ៉ាងណាក៏ដោយ។
ក្នុងឱកាសនោះ លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី និងដៃគូឧបត្ថម្ភទាំង៥ ក៏ដូចជាក្រុមការងារនៃយុទ្ធនាការ Beyond The Games ដែលបានផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងការចូលរួមចំណែកជួយឧបត្ថម្ភទាំងថវិកា-សម្ភារៈដល់អត្តពលិកជនពិការកម្ពុជានៅពេលនេះ។ តាមរយៈនេះ លោក យី វាសនា បានប្ដេជ្ញាចិត្ត និងសន្យាប្រើប្រាស់ថវិកានេះទៅតាមលទ្ធផលជាក់ស្ដែងក្នុងការទ្រទ្រង់ និងទិញសម្ភារៈបច្ចេកទេសផ្សេងៗដើម្បីជាផលប្រយោជន៍រួមដល់អត្តពលិកពិការភាពកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


