ព័ត៌មានជាតិ
គ.ជ.ប បានក្លាយជាសមាជិកពេញសិទ្ធិនៃស្ថាប័នរៀបចំការបោះឆ្នោត RECEF
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលការគាំទ្រជាឯកច្ឆន្ទជាសមាជិកពេញសិទ្ធិនៃបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។

ការក្លាយជាសមាជិពេញសិទ្ធិនៃស្ថាប័ន RECEF គឺធ្វើឡើងក្នុងឱកាសដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចូលរួមក្នុងសិក្ខាសាលាអន្តរជាតិលើកទី១១ ស្តីពីបែបបទនៃការបោះឆ្នោតដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត និងមហាសន្និបាតលើកទី១០ របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា RECEF។
បើតាមសេចក្តីប្រកាសព័ត៌មាន គឺ គ.ជ.ប ត្រូវបាន RECEF បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ ដោយកុងសង់ស៊ីសនៃសមាជិកចូលរួមទាំងអស់ដែលរួមមានប្រទេសជាសមាជិកចំនួន២២ និងដៃគូ RECEF ចំនួន៣ គឺអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (មានសមាជិកសរុប៨៨ប្រទេស) មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (ECEA) និងជំនួយការបោះឆ្នោតអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ (IDEA)។ លោក ឌឹម សុវណ្ណ សមាជិក គ.ជ.ប ប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាតំណាង គ.ជ.ប ក៏បានចូលរួមជាសាក្សីក្នុងព្រឹត្តិការណ៍ដែរ។

ឆ្លៀតក្នុងឱកាសនោះ ប្រតិភូនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញសន្លឹកឆ្នោតកាលពីឆ្នាំ ២០១៨ និងរូបភាពដំរីដឹកសម្ភារបោះឆ្នោតក្នុងពិព័រណ៍សន្លឹកឆ្នោតនៃប្រទេសសមាជិក RECEF ខណៈដែលស្ថាប័ន RECEF ក៏នឹងអញ្ជើញចូលរួមសង្កេតមើលដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នៅកម្ពុជាផងដែរ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


