សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិវៀតណាមម្នាក់ករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមកញ្ចប់បញ្ញើ
កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់តាមកញ្ចប់បញ្ញើប្រៃសណីយ៍កម្ពុជា ជាង៥គីឡូក្រាម។

តាមរបាយការណ៍របស់សមត្ថកិច្ច ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង០០នាទី ដោយកម្លាំងការិយាល័យរដ្ឋបាល សរុប(ក១) សហការជាមួយអគ្គនាយករងប្រៃសណីយ៍កម្ពុជា នៅចំណុចប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា(វត្តភ្នំ) និងនៅចំណុចបន្ទប់លេខ B1B ជាន់ទី១១ ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងរបាយការណ៍បញ្ជាក់ថា ប្រតិបត្តិការនេះបានឃាត់ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH) ភេទប្រុស អាយុ៣៩ឆ្នាំ និងចាប់វត្ថុតាងគ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៤,២១២ក្រាម (បួនគីឡូក្រាម និងពីររយដប់ពីរក្រាម)។ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១,០១៨ក្រាម (មួយគីឡូក្រាម និងដប់ប្រាំបីក្រាម) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខុម

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


