Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សជាប់ឆ្នោតថៃ ចេញមុខបំភ្លឺ រឿងដែលថា ខ្លួនគ្រោងបណ្តេញពលករខ្មែរ 

បានផុស

នៅ

គណបក្សចលនាឆ្ពោះទៅមុខ បានបដិសេធទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ខ្លួនមានគោលនយោបាយ បណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ហើយបក្សក៏មិនដែលពិភាក្សាអំពីការធ្វើបែបនេះដែរ ។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សបានបង្ហោះលើ Facebook ថា “គណបក្សចលនាឆ្ពោះទៅមុខ សូមបដិសេធយ៉ាងដាច់អហង្ការ នូវរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលចោទប្រកាន់លើ គណបក្សដែលមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកមកពីប្រទេសជិតខាង”។

ស្របពេលជាមួយគ្នានោះ គណបក្សក៏បញ្ជាក់ជាថ្មីផងដែរ នូវផែនការរបស់ខ្លួន ក្នុងការធ្វើផ្ទុយពីនេះ ពោលគឺបក្ស​ចង់​បង្កលក្ខណៈកាន់តែ​ងាយស្រួល ​ដល់​ជនបរទេសដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ពង្រីក​សិទ្ធិ​ទទួលបាន​ការការពារ​ការងារ ​សម្រាប់​ពលករ​ទាំងអស់​ដោយ​មិន​គិតពី​សញ្ជាតិ​។

យោងតាមគណបក្សនេះ, ពលករចំណាកស្រុកគឺមានសារសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម។ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ​បើ​មិនមានពលករ​ចំណាក​ស្រុក។

លោក Pita Limjaroenrat (រូបថត៖ Nation)

គណបក្សចលនាឆ្ពោះមុខ បន្ថែមទៀតថា គណបក្ស នឹងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់សិទ្ធិនៅក្នុងតំបន់។ សេដ្ឋកិច្ចដែលរីកចម្រើន នយោបាយស្ថិរភាព និងសង្គមយុត្តិធម៌ក្នុងអាស៊ាន នឹងនាំមកនូវវិបុលភាពដល់តំបន់ទាំងមូល។

ការបញ្ជាក់របស់គណបក្សចលនាឆ្ពោះទៅមុខ ធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់អ្នកនយោបាយថៃ ដែលមានបំណងដេញពលករខ្មែរចេញពីប្រទេស។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង កាលពីព្រឹក​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចមានប្រសាសន៍ថា ផែនការណាមួយរបស់ប្រទេសថៃ ក្នុងការបណ្តេញពលករបរទេស ជាពិសេសពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា នឹងធ្វើឲ្យខូចសេដ្ឋកិច្ចប្រទេសដែលផ្គត់ផ្គង់កម្មករ ក៏ដូចជាប្រទេសថៃផងដែរ ព្រោះពួកគេពឹងផ្អែកខ្លាំងលើពលកម្មបរទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ រំដោះពលករជាង១០០នាក់ ចាញ់បោកមេខ្យល់ក្នុងម្នាក់ជិត១ពាន់ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម