កីឡា
ខ្លាំង! ក្រសួងមហាផ្ទៃដណ្តើមមេដាយដល់ទៅ ៦ ពីការប្រកួតកីឡាទ្រីយ៉ាត្លុងថ្នាក់ជាតិ
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ដែលប្រព្រឹត្តនៅខេត្តកែបកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ ក្នុងនោះក្លឹបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃដណ្តើមមេដាយមាសច្រើនជាងគេ ។

ក្លឹបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃឈរចំណាត់លេខ១ ដោយដណ្តើមបានមេដាយសរុបចំនួន ០៦ គ្រឿង រួមមាន មេដាយមាស ៤ គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿងក្នុងចំណោមសមាគម-ក្លឹបចំនួន១២ចូលរួមការរប្រកួត។ ចំណែកក្លឹបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិទទួលបានមេដាយសរុបចំនួន ៤ គ្រឿងគឺមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២។

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធបាននិយាយថា ការប្រកួតទ្រីយ៉ាត្លុង (Triathl on) មានកីឡាករចូលរួមចំនួន១៤រូប និងកីឡាការិនីចំនួន ៤រូប។ សម្រាប់វិញ្ញាសានេះ ត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ បន្ទាប់ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ ។

ចំពោះប្រភេទកីឡាឌូអាត្លុង (Duathlon) មានកីឡាករចូលរួមចំនួន២០រូប និង កី ឡាការិនីចំនួន ១២រូប ។ វិញ្ញាសានេះចាប់ ផ្ដើមដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ បន្ទាប់មកប្រណាំងកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូ ម៉ែត្រ ។

វិញ្ញាសាអាគ័រត្លុង(Aquathlon) មានអ្នកចូលរួមប្រកួតចំនួន៥រូបតែប៉ុណ្ណោះ ។ អាគ័រត្លុងនេះគឺប្រកួតសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ ដែលចាប់ផ្ដើមដោយការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ ៕



អត្ថបទ៖ វិសិទ្ធ
ចុចអាន៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងជួបTIFFY Army FCដណ្តើមចំណាត់ថ្នាក់លេខ៣នៅសៀមរាប
ចុចអាន៖ អត្តពលិកគុនល្បុក្កតោ១៩៣នាក់ ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


