ជីវិតកម្សាន្ដ
Mai Davika ប្រាប់អ្នកគាំទ្រថា ស្ថានភាពផ្លូវចិត្តនាងធូរស្រាលវិញហើយ
កាលពីពេលថ្មីៗ Mai Davika ហាក់ទទួលរងនៅព្យុះភ្លៀងយ៉ាងខ្លាំងក្លាទាក់ទងនឹងរូបរាងកាន់តែស្គមខ្លាំង ខណៈក្នុងនោះនាងជួបមតិអវិជ្ជមានជាច្រើន រហូតធ្វើឲ្យស្ថានភាពផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺនឈានដល់សុំជំនួយពីមហាជន។

ជាក់ស្ដែង តារាសម្ដែង Mai Davika បានបង្ហាញពីវិធីធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់នាងប្រសើរឡើង។ ក្នុងនោះនាងបានសរសេរសារយ៉ាងវែងអន្លាយថា “គ្រាន់តែមិនអាន កុំទទួលបានថាមពលអវិជ្ជមាន។ វាពិតជាជួយបានច្រើន យើងថាសង្គមឃោរឃៅ ប៉ុន្តែសង្គមល្អ មនុស្សល្អ។ យើងប្រាប់ខ្លួនឯងថា កុំអស់សង្ឃឹម វាអាស្រ័យលើយើងក្នុងការជ្រើសរើសអ្វីដែលត្រូវទទួលឬជ្រើសរើសកន្លែងដែលត្រូវដាក់ខ្លួនយើង។ អ្នកណាដែលនៅតែបោះរឿងអាក្រក់ដាក់អ្នកដទៃ បញ្ឈប់វាទៅ វាពិតជាគ្មានប្រយោជន៍សម្រាប់អ្នកណាម្នាក់”។
តាមរយៈខេបសិនហូរហែរបស់តារាម៉ូដែលនិងសម្ដែងរូបនេះ បានធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្រដែលស្រលាញ់លើរូបនាង ចូលមកបញ្ចេញមតិនិងផ្ញើការលើកទឹកចិត្តដល់ Mai Davika ជាបន្តបន្ទាប់។ ក្រោយពីប៉ុន្មានថ្ងៃនេះ ទស្សនិកជនសង្កេតឃើញថា តារាសំណព្វចិត្តរបស់ពួកគេតែងបង្ហោះសារបង្ហាញពីអារម្មណ៍ទុក្ខសោករបស់នាង តាមរយៈបណ្តាញសង្គមជាញឹកញាប់ផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទាក់ទងជាមួយមិត្តប្រុស ១០ឆ្នាំគ្មានន័យ Bow សម្រេចចិត្តបួសកាន់ព្រះធម៌មួយរយៈពេល
ចុចអាន៖បែកមិត្តប្រុសភ្លាមតួឯកស្រីរឿង “បេះដូងអ្នកសង្គ្រោះ” ស្លៀកពាក់បញ្ចេញដើមទ្រូងសិចស៊ីរឹតតែខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


