Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ស្នើភាគីចិនពង្រីកបន្ថែមការហោះហើរត្រង់ មកកាន់កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញការហោះហើរត្រង់ ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា ជាពិសេសទីក្រុងណាដែលមិនទាន់មានការហោះហើរមកកម្ពុជា សូមបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖ ក្រសួងទេសចរណ៍

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបពិភាក្សាជាមួយលោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន កាលពីពេលថ្មីៗនេះ បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត។ ជាពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។

រូបភាព៖ ក្រសួងទេសចរណ៍

ទន្ទឹមនឹងនោះ លោក រ៉ាវ ឈាន បានលើកឡើងពីបំណងចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុងដែលមានការហោះហើរត្រង់មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មីសម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។ ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនេះ គឺជាកាលនុវត្តភាពមួយក្នុងការទាក់ទាញរំហូរទេសចរពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតដែរ។

រូបភាព៖ ក្រសួងទេសចរណ៍

ជាមួយគ្នានោះ អនុរដ្ឋមន្ត្រី​ រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាន នៃកិច្ចពិភាក្សានេះជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម