ព័ត៌មានជាតិ
សម្ដេចតេជោ បន្តស្នើឱ្យរុស្ស៊ីភ្ជាប់ជើងហោះហើរត្រង់ពីមូស្គូមកកម្ពុជា ដើម្បីជំរុញទំនាក់ទំនងប្រជាជនទាំងពីរ និងភ្ញៀវទេសចរណ៍
ក្នុងគោលដៅពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា-រុស្ស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្តស្នើ និងជំរុញឱ្យរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកម្ពុជាឱ្យបានឆាប់ៗនៅពេលខាងមុខ ព្រោះការភ្ជាប់ជើងហោះហើរត្រង់ នឹងកាន់តែជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបង្កើនទេសចរណ៍ផងដែរ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់ក្រុមអ្នកសារព័ត៌មានអំពីលទ្ធផលជំនួបរវាងសម្ដេចតេេជោ និងលោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្សី នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះ។

តាមលោក ជា ធីរិទ្ធ, ជាការឆ្លើយតប អគ្គរដ្ឋអាជ្ញារុស្ស៊ី សន្យានឹងសម្ដេចតេជោ ថា នឹងរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំរបស់រុស្ស៊ី ធ្វើយ៉ាងណាជម្រុញឱ្យមានការហោះហើរត្រង់ពីមូស្គូ មកកាន់ប្រទេសកម្ពុជាឱ្យបានឆាប់់។ ជាមួយគ្នា អគ្គរដ្ឋអាជ្ញារុស្ស៊ី ដាក់ក្ដីសង្ឃឹមថា ក្រុមហ៊ុនហោះហើររបស់រុស្ស៊ី និងសិក្សាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានការហោះហើរត្រង់ពីរុស្ស៊ី មកកាន់ប្រទេសកម្ពុជាឱ្យបានឆាប់ ដើម្បីជំរុញអ្នកដំណើរ ក៏ដូចជាការដោះដូរទេសចរណ៍រវាងប្រទេសទាំងពីរទៅវិញទៅមក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

នេះមិនមែនជាលើកទី១ ដែលសម្ដេចតេជោ ហ៊ុន សែន ស្នើរុស្ស៊ីឱ្យភ្ជាប់ជើងហោះត្រង់មកកម្ពុជា ដើម្បីប្រយោជន៍ជូនប្រជាជន និងវិស័យទេសចរណ៍កម្ពុជា។ កន្លងមកនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីឆ្នាំ២០២៤ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានស្នើឱ្យរុស្ស៊ីភ្ជាប់ជើងហោះហើរត្រង់ឱ្យបានឆាប់ ពីព្រោះសម្ដេចយល់ថាដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ។

ក្នុងជំនួបជាមួយសម្ដេចតេជោ កាលពីឆ្នាំ២០២៤ នោះ, លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានអះអាងថា ព្រោះតែចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។

សម្រាប់នៅក្នុងជំនួបជាមួយអគ្គរដ្ឋអាជ្ញារុស្ស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះវិញ សម្ដេចតេជោ ក៏បានឆ្លៀតរំលេចអំពីគុណបំណាច់របស់រុស្ស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ជាពិសេស ក្នុងអំឡុងពេលកម្ពុជាជួបការលំបាកកាលពីអតីតកាល ដែលរុស្សីតែងតែផ្ដល់ជំនួយមកកម្ពុជា។ បន្ថែមលើនោះ រុស្ស៊ី ក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនិស្សិតកម្ពុជាជាច្រើន ហើយមកដល់ពេលនេះ ធនធានមនុស្សកម្ពុជា ដែលបានទៅសិក្សានៅប្រទេសរុស្ស៊ី បានត្រឡប់មកកម្ពុជា ហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេច ហ៊ុន សែន អះអាងថា កម្ពុជា នឹងចងចាំចំពោះជាគុណបំណាច់របស់រុស៊ីជានិច្ច។សម្ដេចតេជោ ក៏បានរំលេចបន្ថែមឱ្យរុស្ស៊ីយកចិត្តទុកដាក់ទៅលើការជំរុញសេដ្ឋកិច្ច ដូចជា ការធ្វើវិនិយោគ ពាណិជ្ជកម្មជាមួយគ្នាឱ្យបានមានការកើនឡើងបន្ថែមទៀត។
គួរឱ្យដឹងថាកម្ពុជា និងរុស្ស៊ីបានចងភ្ជាប់នូវចំណងទាក់ទងការទូតជាផ្លូវការនៅឆ្នាំ ១៩៥៦។ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់នៅក្នុងពេលដែលកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានស្តារឡើងវិញនៅក្នុងឆ្នាំ១៩៧៩៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


