ព័ត៌មានជាតិ
អាកាសចរស៊ីវិល៖ ស្ថានភាពជើងហោះហើរតាមដែនអាកាសនៅបន្តប្រក្រតីជាធម្មតា
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា គិតមកដល់ម៉ោង ៤:៥៥ នាទី ត្រូវនិងថ្ងៃទី២៨ ខែកក្កដា ស្ថានភាពនៃការហោះហើរជើងហោះហើរភ្នំពេញ-បាងកក បាងកក-ភ្នំពេញ ក៏ដូចជា បាងកក-សៀមរាប គឺនៅរក្សាប្រក្រតីភាពជាធម្មតាមិនមានអ្វីផ្លាស់ប្ដូរនោះទេ។

ពាក់ព័ន្ធការហោះហើរតាមដែនអាកាស លោក ស៊ិន ចាន់សិរីវុត្ថា ថ្លែងប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី២៨ ខែកក្កដា ថា ស្ថានភាពជើងហោះហើរភ្នំពេញ-បាងកក ក៏ដូចជា បាងកក-សៀមរាប នៅរក្សាប្រក្រតីជាធម្មតា លើកលែងតែជើងហោះហើរ Thai Airways ដែលធ្លាប់ហោះហើរក្នុងមួយថ្ងៃពីរជើង ថយមកនៅត្រឹមក្នុងមួយថ្ងៃមួយជើងវិញ គិតពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា នេះ ដោយសារតែចំនួនភ្ញៀវមិនគ្រប់ទៅតាមទីផ្សារ។
ជុំវិញបញ្ហានេះ លោកបានគូសបញ្ជាក់ដែរថា «នេះជាឱកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ខ្មែរដែលត្រូវពង្រឹងដើម្បីចាប់យកចំណែកទីផ្សារទាំងអស់នេះមកវិញ»។
ទន្ទឹមនោះ សម្រាប់ជើងហោះហើរ និងការគ្រប់គ្រងដែនអាកាសក៏មិនមានអ្វីប្រែប្រួលដែរ គឺស្ថានភាពនៅរក្សាជាធម្មតា។

បើតាមការបញ្ជាក់ពីលោក ស៊ិន ចាន់សិរីវុត្ថា កាលពីថ្ងៃទី២៦ ខែកក្កដា នេះអាកាសចរស៊ីវិលកម្ពុជាបានប្រកាសបិទការហោះហើរឆ្លងកាត់តំបន់ដែលកំពុងផ្ទុះអាវុធជាមួយថៃទាំងស្រុង និងពង្រីកវិសាលភាពកម្ពស់ហោះហើរមកតំបន់ប៉ោយប៉ែត ប៉ៃលិន និងសៀមរាប ដើម្បីសុវត្ថិភាពអ្នកដំណើរតាមផ្លូវអាកាស។
បន្ថែមពីនេះ អាកាសចរស៊ីវិលកម្ពុជា បានប្រកាសឱ្យជើងហោះហើរ ដែលហោះរំលងប្រទេសកម្ពុជា កម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិស ត្រង់ចំណុច ដែលមានទំនាស់រវាងកម្ពុជា-ថៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


