Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយផ្ទុះរដ្ឋប្រហារនៅ រុស្ស៊ី មេទាហានស៊ីឈ្នួលរងការចោទប្រកាន់ សម្រេចដកខ្លួន

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា មេទាហានស៊ីឈ្នួល Wagner Group បានដកខ្លួនចេញពី​មូលដ្ឋាន​យោធា​នៅក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេស​រុស្ស៊ី​ កាលពីល្ងាច​ថ្ងៃសៅរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុង Rostov ក៏បាននិយាយថា ក្បួនរថយន្ត Wagner បានចាកចេញពីតំបន់​កាលពីល្ងាចថ្ងៃសៅរ៍​​ ស្របពេលដែលវីដេអូថតបាននៅកន្លែងកើតហេតុ បង្ហាញពីខ្សែរថក្រោះ និងរថពាសដែក​ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដោយមានអ្នក​ស្រុកប្រមូលផ្តុំយ៉ាងច្រើន។

ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋមួយផ្សេងទៀតក៏បានចេញផ្សាយវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបង្ហាញ​ពីមេទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ​ចាកចេញ​ពី​ទីស្នាក់ការយោធាស្រុកនៅ Rostov ខណៈ​លោកត្រូវ​ហ៊ុំព័ទ្ធ​ដោយ​មនុស្ស​ជា​ច្រើន​នាក់ និងត្រូវ​គេ​ឃើញ​ដើរ​ចេញ​ពី​អគារ​មួយ ហើយ​ចូល​ក្នុង​រថយន្តភ្លាមៗ។

សូមរម្លឹកដែរថា លោក Yevgeny Prigozhin បានអះអាងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់លោក​បាន​គ្រប់គ្រង​ទីតាំង​យោធា​ក្នុង​តំបន់ ប៉ុន្តែក្រោយមកលោកបានចេញមុខបកស្រាយពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានចោទប្រកាន់រូបលោកពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរុស្ស៊ីថា “នេះមិនមែនជារដ្ឋប្រហារយោធានោះទេ ប៉ុន្តែជាការដើរដង្ហែរក្បួនរកយុត្តិធម៌សម្រាប់ក្រុមទាហានស៊ីឈ្នួលរបស់យើងប៉ុណ្ណោះ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖មេទាហានស៊ីឈ្នួល រុស្ស៊ី ចេញមុខបកស្រាយរឿងចោទធ្វើរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម