Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ព្រមានឆ្លើយតបលើសលប់ បន្ទាប់ពីលោក Blinken ជួបប្រធានាធិបតី Xi Jinping

បានផុស

នៅ

កូរ៉េខាងជើង បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​ការទូត​កំពូល​របស់​អាមេរិក​អំពី​តួនាទី​របស់​ចិន​ ទាក់ទង​នឹង​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ ដោយព្រមានអំពីការឆ្លើយតបដ៏​លើសលប់​ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

បន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ជួបជាមួយប្រធានាធិបតីចិន Xi Jinping កាល​ពីថ្ងៃច័ន្ទ កូរ៉េខាងជើងបានធ្វើ​សន្និសីទសារព័ត៌មានមួយដែលពណ៌នា​ប្រទេស​ចិន​ថា ​កំពុងស្ថិតក្នុងជំហរពិសេសមួយដើម្បីដាក់​សម្ពាធ​លើកូរ៉េខាងជើងឲ្យ​ចូលរួម​ក្នុង​កិច្ចសន្ទនា​មួយ​ក្នុង​គោលបំណង​បញ្ឈប់សកម្មភាពគ្រោះថ្នាក់របស់​ទីក្រុង​ព្យុងយ៉ាង។

អគ្គនាយកម្នាក់នៅក្រសួងការបរទេសកូរ៉េខាងជើង ចោទប្រកាន់សហរដ្ឋអាមេរិកថា បាន​បង្កឲ្យ​មានភាពតានតឹងកាន់​តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ​សម្រាប់ការរក្សានូវគោលនយោបាយ​អរិភាពចំពោះទីក្រុងព្យុងយ៉ាង។ អគ្គនាយក​ព្រមានទៀត​ថា មាត្រដ្ឋាន និង​វិសាលភាព​នៃ​វិធានការ​តបត​របស់​កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត ឬលើសលប់និង​វាយលុក នៅ​ពេល​ដែល​អាមេរិក​បង្កើន​ការ​បង្កហេតុ​ខាង​យោធា​របស់​ខ្លួន​នៅ​ឧបទ្វីបនិង​តំបន់។

ការ​ព្រមាន​នេះ​ទំនង​ជា​ធ្វើ​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង រួម​ទាំង​សមយុទ្ធ​យោធា​រួម​ផង​ដែរ។

សេចក្តីថ្លែងការណ៍នេះក៏ឆ្លុះបញ្ចាំងពីការកើនឡើងនៃការរិះគន់របស់កូរ៉េខាងជើង ទៅលើសហរដ្ឋអាមេរិក ខណៈដែលថ្ងៃអាទិត្យនេះគឺជាខួបលើកទី ៧៣ ចាប់តាំងពីការចាប់ផ្តើមនៃ​សង្គ្រាម​កូរ៉េ ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាថ្ងៃនៃការតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖លោក Trump ថា អ្នកដែលចាក់ឫសក្នុងរដ្ឋប្រហាររុស្ស៊ី ប្រយ័ត្នជួបផលវិបាកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន និងរដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យមានការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

យូនីសេហ្វ ព្រមានថា​កុមារ​​មីយ៉ាន់​ម៉ា​រាប់​លាន​នាក់មាន​​ហានិភ័យ​ធ្ងន់ធ្ងរ បន្ទាប់​ពី​រញ្ជួយ​ដី​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

Apple ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅចិនមកវិញ ក្រោយលក់ iPhone បញ្ចុះតម្លៃ

កីឡា២២ នាទីutes មុន

Charlie Scott មើលឃើញលីគកម្ពុជា កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ ដោយសារកត្តា​ទាំងនេះ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ត្រាំ គ្រោងបន្ថែម​ការលក់អាវុធ​ច្រើន​ជាង​មុន​ឲ្យ​តៃវ៉ាន់ ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​ចិន

Sokha Hotels

ព័ត៌មានពេញនិយម