ព័ត៌មានអន្ដរជាតិ
លោក Trump ថា អ្នកដែលចាក់ឫសក្នុងរដ្ឋប្រហាររុស្ស៊ី ប្រយ័ត្នជួបផលវិបាកវិញ
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump និយាយក្ដែងៗថា ជម្លោះក្នុងសប្ដាហ៍នេះរវាងមេទាហានស៊ីឈ្នួល Wagner និងឧត្តមសេនីយកំពូលរបស់រុស្ស៊ី អាចនាំទៅដល់ការផ្ដួលរំលំរដ្ឋាភិបាលរបស់ទីក្រុងមូស្គូ ដោយព្រមានថាការបណ្តេញលោកប្រធានាធិបតី Vladimir Putin អាចមានផលវិបាកដោយយថាហេតុ។

អតីតប្រធានាធិបតីបាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុងការបង្ហោះ Truth Social ថា “ភាពរញ៉េរញ៉ៃដ៏ធំមួយនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែត្រូវប្រុងប្រយ័ត្ននូវអ្វីដែលអ្នកចង់បាន អាចនឹងកាន់តែអាក្រក់!” ។
លោក Trump បានប្រតិកម្មចំពោះភាពចលាចលនៅក្នុងប្រទេសរុស្ស៊ី មុនពេលមានព័ត៌មានលេចធ្លាយថា មេទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានយល់ព្រមបញ្ចប់ការបះបោរ និងបញ្ឈប់ការឈានទៅមុខរបស់ក្រុមគាត់នៅលើទីក្រុងម៉ូស្គូ។ ជាពិសេស ក្រោមកិច្ចព្រមព្រៀងជាមួយវិមានក្រឹមឡាំង អតីតសម្ព័ន្ធមិត្តលោកពូទីននឹងចាកចេញពីប្រទេសរុស្ស៊ី ដោយរួចផុតពីការកាត់ទោស។
ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានលើកទឹកចិត្តដល់ការបះបោររបស់ក្រុម Wagner ដែលមានរយៈពេលខ្លី ប៉ុន្តែអ្នកគាំទ្រលោកខាងលិចរបស់លោកបានបដិសេធពីការបើកឬសគល់ដោយបើកចំហសម្រាប់ការផ្តួលរំលំរដ្ឋាភិបាលរបស់លោកពូទីន។ ប្រធានាធិបតីអាមេរិក Joe Biden ដែលពីមុនបានអំពាវនាវឲ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថា កំពុងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តនិងដៃគូ លើស្ថានភាពនៅទីក្រុងម៉ូស្គូ។
ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមិនសូវមានការអត់ធ្មត់ក្នុងការលើកឡើងពីការបះបោរ Wagner ជាវិបត្តិដែលមានស្រាប់សម្រាប់រដ្ឋាភិបាលរុស្ស៊ីឡើយ។ លោក Kurt Volker អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO បានប្រាប់ CNN ថា ភាពចលាចលនេះបានបង្ហាញពីការបញ្ចប់សម្រាប់លោក Putin និង ការចាប់ផ្តើមនៃការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សារព័ត៌មានអង់គ្លេសផ្សាយថា មុនចាកចេញ ទ័ពរុស្ស៊ីជិត២០នាក់ស្លាប់ក្រោមដៃទាហានស៊ីឈ្នួល Wagner
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


