វប្បធម៌ ជំនឿ
មនុស្សកើតឆ្នាំ «មមែ» ឆ្នាំ ២០២១នេះ នឹងប្រឈមការផ្លាស់ប្តូរ
សញ្ញាសំណាងសម្រាប់មមែលោហៈដែលកើតចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ១៩៩១ ដល់ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ១៩៩២ មានលេខសំណាងប្រចាំជីវិតសម្រាប់ប្រើបើកកុងធនាគារ លេខផ្ទះលេខឡាន គឺលេខ ៥, ៩ ពណ៌សំណាងប្រើពណ៌លឿង ខ្មៅ ត្នោត ស។
ទោះបីជាឆ្នាំ ២០២១ អាចជាឆ្នាំដ៏ផ្លាស់ប្តូរសម្រាប់មនុស្សដែលកើតក្នុងឆ្នាំ ១៩៩១ ក៏ដោយទីបំផុតពួកគេអាចយកឈ្នះលើឧបសគ្គផ្សេងៗដោយប្រើអាកប្បកិរិយាវិជ្ជមាននិងសមត្ថភាពឆ្នើមរបស់ពួកគេ។ លើសពីនេះទៀតពួកគេគួរតែយកចិត្តទុកដាក់ ដាក់ចោលអត្មានិយមហើយកសាងមិត្តភាពបណ្តាញ ឆ្ពោះទៅមនុស្សជុំវិញ។

ប្រហែលជាដោយសារភាពមិនស៊ីសង្វាក់គ្នារវាងមុខតំណែងនិងទេពកោសល្យរបស់ពួកគេ លោហៈចៀមដែលកើតក្នុងឆ្នាំ ១៩៩១ អាចនឹងខ្វះខាតឬឈឺក្បាលព្រោះអាជីពនៅឆ្នាំនេះ។ នៅពេលណាដែលខ្លួនមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ន គួរតែសម្រាកបន្តិចហើយរិះគិតដោយប្រុងប្រយ័ត្នមុនសម្រេចចិត្ត ។ កុំខ្ជិលច្រអូសក្នុងការបង្កើនសមត្ថភាពជំនាញរបស់អ្នកព្រោះឱកាសតែងតែជាកម្មសិទ្ធិរបស់អ្នកដែលបានរៀបចំខ្លួនយ៉ាងល្អ នៅខែ៨អ្នកនឹងក្លាយជាអ្វីមួយដ៏មានសារៈសំខាន់ក្នុងចំណោមអ្នកធ្វើការតំណាលគ្នា។
នៅឆ្នាំ ២០២១ដដែល ចៀមលោហៈប្រហែលជាមិនរកចំណូលច្រើនពីការងារទេតែអាចពិចារណាចាប់ផ្តើមអាជីវកម្មដែលមានហានិភ័យទាបជាមួយមិត្តភក្តិមនុស្សទុកចិត្តបាន។
ទំនាក់ទំនងស្នេហាអាចថានឹងនរតែការរៀបការមិនទាន់អំណោយផលនៅឡើយ ពួកគេគួររង់ចាំដល់ខែមកុម្ភៈឆ្នាំ២០២២។ សូមស្វែងរក ត្បូងថ្មពណ៌ខ្មៅ ឬផ្កាឈូកខ្ចីមកពាក់លើកអំណាចនៃការទាក់ទាញសម្រាប់ខ្លួនឯង និងស្វែងរកត្រីនាគ មកដាក់លើតុធ្វើការផង។

អាជីព
សំណាងអាជីពរបស់ពួកគេគឺល្អណាស់ចាប់ពីវ័យ៣០ឡើង។ ពួកគេធ្វើការវឌ្ឍនភាពមួយជំហានម្តង ៗ មិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកូនសោរសំខាន់អាចទទួលបានការកោតសរសើរពីថ្នាក់លើយ៉ាងងាយស្រួល ហើយត្រូវបានតំឡើងឋានៈជារឿយៗ។ លើសពីនេះទៅទៀតទំនាក់ទំនងជាមួយមិត្តរួមការងារក៏មានលក្ខណៈល្អប្រសើរដែរ ។
ទ្រព្យសម្បត្តិ
ទ្រព្យសម្បត្តិសំណាងរបស់សត្វចៀមក្នុងរាសីចក្រលោហៈគឺល្អណាស់នៅពេលចូលវ័យកណ្តាល ចំណែកនៅក្មេងកម្សត់អន់ក្របន្តិច។ ដោយសារតែពួកគេមានសមត្ថភាពល្អក្នុងអាជីពពួកគេនឹងទទួលបានប្រាក់ខែច្រើនឡើងៗ។ ក្រៅពីនេះពួកគេពូកែខាងវិនិយោគនិងគ្រប់គ្រងហិរញ្ញវត្ថុ។ គេគួររៀបការជាមួយមនុស្សឆ្នាំ ម្សាញ់ កុរថោះ ៕
គ្រូ ឯម
ចុចអាន៖ អ្នកណាថាឆ្នាំមមែនឹងស៊យធំក្នុងឆ្នាំ២០២១? អានសិន!
ចុចអាន៖ អ្នកដែលគិតថា ឆ្នាំច«ឆុង»អានចប់ សប្បាយចិត្ត ឡើងវិញបានហើយ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


