អ្នកណាថាឆ្នាំមមែនឹង​ស៊យធំក្នុងឆ្នាំ២០២១? ​អានសិន!
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

អ្នកណាថាឆ្នាំមមែនឹង​ស៊យធំក្នុងឆ្នាំ២០២១? ​អានសិន!

Published

on

ជោគ​ជតារាសី​មនុស្ស​ឆ្នាំមមែ(ពពែ)​នា ឆ្នាំ ២០២១ ឮ​តែ​គេ​ព្យាករណ៍​ថា​ នឹង​មាន​ពេលវេលា​ដ៏​លំបាក​មួយ តែ​កុំ​ជឿ។ ចូរ​សប្បាយចិត្ត​ ហើយ​ពិចារណា​សិន!

តាមពិត​ ផ្កាយគូរបស់មមែឆ្នាំនេះ​រឹងមាំ អ្នក​អាច​មាន​គូ ដល់​គូ និង​អាច​ទិញ​បាន​ផ្ទះ​ធំ​ថ្មី ក្ដី​សុបិន​នានា អាច​សម្រេច​ក្នុង​ឆ្នាំ​នេះបាន!

អ្នក​ទាយ​ហុងស៊ុយ​ភាគច្រើន និយាយ​រឿង មមែ​ឆុង ព្រោះ​គេ​យល់ថា​ ពពែ​និងគោ គឺ​ស្ទើរ​តែមានចរិត​​ផ្ទុយគ្នា​ទាំងស្រុង នៅ​ក្នុង​ធម្មជាតិ​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ រវាង​សញ្ញាណ​ចក្រា។ ប៉ុន្តែ ជាមួយ​នឹង​ធាតុ​មាស ដ៏​ល្អ​បណ្ដាច់​របស់​ខ្លួន មមែ​អាច​គ្រប់គ្រង​ការ​ប៉ះ​ពន្លឺ​គ្នា​នេះ​បាន ទោះបី​ជា​អាច​ពិបាក​នៅ​ពេល​ខ្លះ​ក៏​ដោយ​ តែ​តិចតួច​ប៉ុណ្ណោះ។

ឆ្នាំ ២០២១ ការ​ព្យាករណ៍​សម្រាប់​ស្នេហា​ត្បិត​តែ​មិនអាចរៀបការ ល្អឥតខ្ចោះ ទោះ​យ៉ាងណា​មិនមានន័យថា អ្នក​មិន​បាន​ជួប​នរណា​ម្នាក់​នឹង​ក្លាយ​ជា​ស្នេហា​រ៉ូមែនទិក​នោះទេ។ ប្រសិន​គេនោះមាន ឆ្នាំម្សាញ់ ជ្រូក អាចរៀបការបាន បើថោះឬខាល គួរចាំឆ្នាំក្រោយ។

ហោរាសាស្ដ្រ​លើផ្នែកអាជីពរបស់​ចក្ររាសីមនុស្ស ឆ្នាំពពែ នាឆ្នាំ២០២១ពេញ គឺ​ទំនង​ជា​ហត់​រវល់​ជាង​ធម្មតា​នៅ​កន្លែង​ធ្វើការ រឿង​គ្មាន​ការងារ​ធ្វើ ឬ​លក់ដូរ​មិន​ដាច់​គឺ​គ្មាន​ទេ គ្រាន់​តែ​ហត់​ខ្លាំង ហត់​ទ្រោម​ព្រោះ​ម៉ូយ​ច្រើន ឬ​មេដឹកនាំ​ពេញ​ចិត្ត​ពេក ។ នេះ​បញ្ជាក់​ថា ​យើង ឆ្នាំ​នេះ​មានបញ្ហា​ខ្លះ​ដែល​ត្រូវហែលឆ្លង​កាត់ ហើយ​ហុច​ផល​ពេល​ក្រោយ។ ប្រសិន ចេះ​សូុំជំនួយ​ពី​មនុស្ស ឆ្នាំ​សេះ ​ពួកគេ​អាច​នឹងមាន​សំណាង​ខ្លាំង​រួមគ្នា នៅ​ឆ្នាំ​នេះ​ផ្នែក​អាជីព។

មនុស្សឆ្នាំមមែនាឆ្នាំឆ្លូវ២០២១នឹងមានបញ្ហាហិរញ្ញវត្ថុ​ សូមប្រយ័ត្នជាមួយប្រាក់ យកល្អគួរតែចៀសវាងចំណាយ​លុយ​លើរបស់ដែលមិនចាំបាច់។ ល្អ​បំផុតនៅឆ្នាំ ២០២១ ចៀសវាង​ការឱ្យគេ​ខ្ចី​ប្រាក់ ឬ​លេង​ល្បែង។ សន្សំប្រាក់បានច្រើនតាមតែអាច​ធ្វើទៅបាន!

ទោះបីមានការរំខានក្នុងអាជីពក្តី តែមនុស្សដែលកើតក្នុងឆ្នាំមមែនឹងដោះស្រាយបានជាវិជ្ជមាននិងទទួលបានលទ្ធផលល្អ។

សុខភាពមនុស្ស ឆ្នាំមមែល្អមធ្យម តែការធ្វើដំណើរ ជិតឆ្ងាយ គួរមាន មនុស្ស ឆ្នាំជូតឬ ម្សាញ់ កុរទៅជាមួយ នឹង មានសុវត្ថិភាពទាំងទៅទាំងមក។

កែខៃ៖ ចូរប្រើសម្លៀកបំពាក់ក្រហម និង ខៀវ ខ្មៅ ដែលជាពណ៌ដំឡើងរាសីយ៉ាងប្រសើរសម្រាប់មនុស្ស ឆ្នាំមមែ។ មមែប្រុស​តមគ្រឿងស្រវឹងឱ្យបានល្អ ហើយនឹង​ការនិយាយប្រមាថនានា នឹងទទួលបានលាភខាងមេដឹកនាំផ្តល់​មកឱ្យ។ នៅថ្ងៃបុណ្យឆ្លងឆ្នាំចិន​ទី១១​ខែកុម្ភៈ រកទឹកមួយផ្តិល លាយអំបិល បន្តិចស្រោចលាងជំរៈខ្លួនឯងមុនចូលឆ្នាំថ្មីមកដល់ ហើយស្លៀកពាក់ស្អាតបាត ញញឹម​ប្រឹមប្រិយ។ ដោយសារ​ ឆ្នាំនេះផ្កាយការពារ​ត្រូវបិទបាំង ការធ្វើដំណើរទៅកាន់ទីប្រឈម និង បុណ្យសព នានា​ ទៅសួរសុខទុក្ខស្ត្រីទើបឆ្លងទន្លេរួច អ្នកជម្ងឺ តោងជៀសវាង ឬមានវិធីការពារ​ខ្ជាប់ខ្ជួន​ តាមជំនឿប្រពៃណីនៅទីកន្លែង​និមួយៗ។

អាចរកកណ្តុរឆ្លាក់ពីឈើមួយ មកទុកក្បែរខ្លួន ទីដំណេក ជាតំណាង។ ប្រសិនអ្នកមាន​បំណុលជាប់ខ្លួន ចូរស្អែកឡើង១៥កើត ចែកអាំងប៉ាវបី​ដល់មនុស្ស​ក្បែរដៃ ដើម្បីទទួលអំណរ​មកវិញសម្រាប់ខ្លួនឯង​ ជាសញ្ញាណថា ពេញមួយឆ្នាំនេះ​អ្នកនឹងមាន​លុយ​បរិបូរណ៍ ដល់ថ្នាក់ចែកចាយ ហូរហៀរ។

គ្រូ ឯម

ចុចអាន៖យោងធាតុទាំងប្រាំក្នុងក្បួនចិន «ច» មានទាំងដំណឹងល្អ និងមិនល្អព្រមគ្នានាដើមឆ្នាំ ២០២១

ចុចអាន៖អ្នកកើតឆ្នាំជូត មានសំណាងល្អសឹងគ្រប់វិស័យចាប់ពីដើមឆ្នាំ ២០២១

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services