ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បន្តលើកឡើងថា ខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តទីពីរបន្ទាប់ពីភ្នំពេញ ដែលមានរោងចក្រច្រើនជាងគេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តលើកឡើងថា ខេត្តកំពង់ស្ពឺ កាលពីអតីតកាលធ្លាប់ជាខេត្តក្រីក្រ តែនាពេលបច្ចុប្បន្នខេត្តនេះ ក្លាយទៅជាខេត្តទីពីរដែលមានរោងចក្រច្រើនបន្ទាប់ពីភ្នំពេញ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តទីពីរបន្ទាប់ពីរាជធានីភ្នំពេញ ដែលមានរោងចក្រច្រើនជាងគេ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «បើយើងនិយាយពីខេត្តកំពង់ស្ពឺ ខេត្តនេះគឺជាខេត្តក្រីក្រមួយកាលពីពេលមុន ប៉ុន្តែតើមានអ្នកណាបានគិតថា ខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តទីពីរ ដែលមានរោងចក្រច្រើនបន្ទាប់ពីភ្នំពេញ តើមានមនុស្សប៉ុន្មាននាក់កាលពីជាង ២០ឆ្នាំមុននោះ ជាង ២០ឆ្នាំមុន»។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីអតីតខេត្តកំពង់ស្ពឺ ធ្លាប់ជាតំបន់វាយប្រហារគ្នា និងជាតំបន់ក្រីក្រី តែបច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងតែខ្វះខាតកម្លាំងពលកម្មប្រមាណ ៥ពាន់នាក់។ «ប៉ុន្តែឥឡូវនេះ តាមឯកឧត្ដម អ៊ិត សំហេង កន្លែងនេះកំពុងតែខ្វះកម្មករទៅទៀត ដែលខ្វះកម្មករប្រមាណ ៥ពាន់នាក់ៗ ដែលរោងចក្រនឹងបើកថ្មីៗនៅខេត្តកំពង់ស្ពឺ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
បើតាមសម្ដេចតេជោ ហ៊ុន សែន ខេត្តកំពង់ស្ពឺ មិនមែនគ្រាន់តែមានរោងចក្រកាត់ដេរប៉ុណ្ណោះទេ តែខេត្តមួយនេះមានឧស្សាហកម្មផ្សេងទៀត ដែលជាឧស្សាហកម្មកែច្នៃកសិផល ជាដើម។ នាពេលខាងមុខ ខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់មួយ ដែលនឹងអាចផលិតស៊ីម៉ង់ក្នុងមួយឆ្នាំប្រមាណជា ២លានតោន៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


