Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល សូមកុំដំឡើងថ្លៃឈ្នួលផ្ទះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល សូមកុំដំឡើងថ្លៃឈ្នួលផ្ទះ ដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ-កម្មការនី និងអ្នកដែលកំពុងរស់នៅក្នុងផ្ទះជួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបន្តអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៨​ ខែមិថុនានេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយខ្ញុំក៏អំពាវនាវនៅទីនេះ ចំពោះម្ចាស់ផ្ទះជួលទាំង​ឡាយ សុំមេត្តាកុំដំឡើងថ្លៃ ហើយបើសិនជាដំឡើងសុំដំឡើងតិចបានហើយ ពីមុននោះមុនពេលដែលពូចុះជួបលើកទីមួយនោះ កម្មករឡើងប្រាក់ខែ ៥ដុល្លារ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះឡើង ១០ដុល្លារបាត់»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើម្ចាស់ផ្ទះជួលយកតម្លៃជួលសមរម្យ នោះនឹងមានអ្នកជួលយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម