សន្តិសុខសង្គម
ស្នងការរាជធានីបំភ្លឺក្រោយមានការចុះផ្សាយថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះបានចេញសេចក្ដីស្រាយបំភ្លឺមួយបន្ទាប់ពីមានការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថា មានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង ដែលករណីនេះ គឺជាការចុះផ្សាយព័ត៌មានមិនពិត។

បើតាមលោកឧត្ដមសេនីយ៍ទោ សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១និង២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិត ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។
អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាក់ថា ស្ត្រីរូបនោះបានរត់គេចខ្លួនដោយមិនបានចូលខ្លួនតាមដីការបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលរហូតមក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim បានសេរសេរសារបង្ហោះចែកចាយនៅលើបណ្ដាញសង្គម និងភ្ជាប់ជាមួយរូបភាពវីដេអូ ដែលស្ត្រីរូបនេះបានលើកឡើងថា មានក្រុមចោរមួយក្រុមមានឡានពីរគ្រឿង ម៉ូតូបីគ្រឿង និងមានអាវុធក្នុងដៃស្ទាក់រថយន្ដរបស់ខ្លួន។

ខាងក្រោមនេះជាក្លឹមសារទាំងស្រុងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ៖
សូមពុកម៉ែបងប្អូនចំណាយពេលមើលវីដេអូនេះរហូតដល់ចប់ នេះជាហេតុការដែលខ្ញុំជួបផ្ទាល់នៅថ្ងៃសុក្រទី7វេលាម៉ោង11:30យប់ បន្ទាប់ពីនាងខ្ញុំ និងម្តាយចេញពីហាងហូបស៊ុបមួយកន្លែងត្រឡប់មកផ្ទះវិញស្រាប់តែមានក្រុមចោរមួយក្រុមមានឡានពីរគ្រឿងម៉ូតូបីគ្រឿងនិងមានអាវុធក្នុងដៃ.ហេីយមានឡានមួយគ្រឿងនោះទំនងជាឡានរបស់អង្គភាពក្នុងក្របខណ័្ឌណាមួយដែលមានសារ៉ែននៅពីលេី.ក្រុមចោរដែលមានគ្នាជាក្រុមធ្វេីសកម្មភាពយ៉ាងសាហាវឃោឃៅស្ទាក់ខ្ញុំពីមាត់ផ្លូវចូលផ្ទះរហូតដល់ក្នុងបុរីដែលមានសន្តិសុខនៅយាមពីមុខតែឃាត់វាមិនបានរហូតចូលក្នុងបុរីដែលមានផ្ទះប្រជាជនរស់នៅជុំវិញ.ដោយមូលហេតុពេលនោះសន្តិសុខបុរីមិនអាចឃាត់និងជួយដល់ខ្ញុំបានខ្ញុំក៍សំរេចចិត្តជិះចេញពីបុរីដេីម្បីទៅផ្ទះបងប្អូននៅម្តុំបឹងត្របែកអោយជួយតែពួកវានៅតែព្យាយាមជិះតាមពីក្រោយរហូតនាងខ្ញុំជាន់ឡានសឹងតែឆេះម៉ាសុីនទំរាំដល់ផ្ទះបងប្អូននិងមានប្រជាពលរដ្ថរស់នៅកុះករច្រេីនទេីបមានសុវត្តិភាព.នេះជាវីដេអូនៅតាមដងផ្លូវជុំវិញបុរី.រាល់វីដេអូរូបភាពនិងផ្លាកលេខឡានក្រុមចោរដែលធ្វេីសកម្មភាពនៅយប់នោះខ្ញុំថតបានទាំងអស់.
ខ្ញុំសូមអំពាវនាវដល់បងៗសម្ថកិច្ចនិងថ្នាក់ដឹកនាំសូមជួយពង្រឹងនិងវែកមុខរកពួកក្រុមចោរប្លន់ដ៍សាហាវឃោឃៅទាំងនេះផងដេីម្បីសុវត្តិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ធ. ហេតុការណ៍នេះកេីតនៅបុរី the wood ក្រោយផ្សាព្រែកអែង៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


