កីឡា
ថ្ងៃស្អែក ខ្លាំងប៉ះខ្លាំងវគ្គ៨ក្រុមចុងក្រោយបាល់ទះជើងឯកកម្រិតពិភពលោក
ការប្រកួតបាល់ទះជើងឯកកម្រិតពិភពលលោក FIVB Volleyball Men’s Nations League ឆ្នាំ២០២៣ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីធ្វើការប្រកួតជម្រុះ និងវិលជុំសន្សំពិន្ទុតាំងពីដើមខែមិថុនា។
សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលដែលមានចំនួន១៦ក្រុម ហើយមាន៨ក្រុមប៉ុណ្ណោះបានឡើងទៅវគ្គបន្ត។ ក្រុមបាល់ទះជម្រើសជាតិអាមេរិក ជប៉ុន និងប៉ូឡូញ ជាក្រុមខ្លាំងជាងគេដែលស្គាល់បរាជ័យ២ដងដូចគ្នា ខណៈក្រុមជម្រើសជាតិផ្សេងទៀតក៏ល្អដែរ។

ការប្រកួតរវាងក្រុមជម្រើសជាតិខ្លាំងវគ្គ៨ចុងក្រោយត្រូវប្រកួតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ដោយក្រុមលេខ១ សហរដ្ឋអាមេរិក ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៨ បារាំង ខណៈក្រុមចំណាត់ថ្នាក់លេខ២ ជប៉ុន ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៧ ស្លូវ៉ានី ហើយក្រុមចំណាត់ថ្នាក់លេខ៣ ប៉ូឡូញ (ម្ចាស់ផ្ទះ) ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៦ ប្រេស៊ីល និងក្រុមចំណាត់ថ្នាក់លេខ៤ អ៉ីតាលី ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៥ អាហ្សង់ទីន។
កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ
- សហរដ្ឋអាមេរិក vs បារាំង ថ្ងៃទី១៩ ខែកក្កដា
- អ៉ីតាលី vs អាហ្សង់ទីន ថ្ងៃទី១៩ ខែកក្កដា
- ជប៉ុន vs ស្លូវ៉ានី ថ្ងៃទី២០ ខែកក្កដា
- ប៉ូឡូញ vs ប្រេស៊ីល ថ្ងៃទី២០ ខែកក្កដា
បន្ទាប់ពីធ្វើការប្រកួតវគ្គ៨ក្រុមចុងក្រោយចប់ ក្រុមដែលទទួលបានជ័យជម្នះត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមដែលចាញ់ត្រូវគិតតាមពិន្ទុដើម្បីឈរចំណាត់ថ្នាក់ពីលេខ១ដល់លេខ៨៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ