Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាស់ហើយទាក់ទងការស្លាប់នារីអូតែសហ្វីលីពីន តែមិនមែនជាករណីចាប់រំលោភ

បានផុស

នៅ

របាយការណ៍វេជ្ជសាស្ត្រលើសាកសពរបស់អ្នកបម្រើការលើយន្តហោះហ្វីលីពីនកញ្ញា Christine Dacera បានបញ្ជាក់ថា នាងបានស្លាប់ដោយសារមូលហេតុធម្មជាតិ។

ការស៊ើបអង្កេតបឋមរបស់ប៉ូលិសជាតិហ្វីលីពីនចូលទៅក្នុងករណីចាប់រំលោភ ជាមួយនឹងបណ្តឹងមនុស្សឃាតប្រឆាំងគូកនរបស់ Dacera ចំនួន១១នាក់ក្នុងពិធីជប់លៀងឆ្លងឆ្នាំថ្មី បានចាប់ផ្តើមឡើងវិញនៅថ្ងៃពុធទី២៧ខែមករានេះ។

ប៉ូលិសបានបញ្ជូនរបាយការណ៍វេជ្ជសាស្ត្រផ្លូវច្បាប់និងលទ្ធផលតេស្ត DNA ក្នុងអំឡុងពេលនៃដំណើរការនេះទៅឲ្យអយ្យការ។ ឯកសារថតចម្លងក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារផងដែរ។

របាយការណ៍ដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ Joseph Palmero បានបង្ហាញថា “មូលហេតុនៃការស្លាប់ដោយសារការធ្វើមនុស្សឃាតគឺត្រូវបានច្រានចោលក្នុងករណីរបស់កញ្ញា Dacera ពីព្រោះអាការៈប៉ោងសរសៃឈាម ត្រូវបានចាត់ទុកថាជាស្ថានភាពសុខភាពរបស់នាង។ ការរំលោភសេពសន្ថវៈឬការប្រើថ្នាំជ្រុល នឹងមិនបណ្តាលឲ្យមានការវិវត្តនៃជំងឺប៉ោងសរសៃឈាមទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានលើកឡើងថា ខណៈដែលជំងឺប៉ោងសរសៃឈាមជាទូទៅត្រូវបានគេរកឃើញក្នុងចំណោមអ្នកជំងឺវ័យចំណាស់ដោយសារតែការកកខ្លាញក្នុងសរសៃឈាមនោះ ការកើនឡើងសម្ពាធឈាមក៏អាចបណ្តាលឲ្យមានការស្លាប់ដូចជាករណីរបស់ Dacera ដែរ។

របាយការណ៍បន្ថែមថា “មិនមានជាតិអាល់កុលឬថ្នាំញៀនណាមួយត្រូវបានប្រើប្រាស់នៅយប់ មុនពេលនាងស្លាប់ទេ។ បេះដូងរបស់ Dacera មានទម្ងន់ខុសធម្មតាដែលធ្វើឲ្យនាងលើសឈាម”។

របាយការណ៍បានបញ្ជាក់ថា “ផ្អែកលើព័ត៌មានដែលមានក្នុងដៃ មូលហេតុនៃការស្លាប់នេះ ត្រូវបានចាត់ថ្នាក់ជាការស្លាប់ដោយធម្មជាតិ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Phil Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ២៣ នាទីutes មុន

ឥណ្ឌូណេស៊ី បង្ហាញជំហរ ៣ ចំណុច សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ-ការវិនិយោគ ជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ចេញ​ពីរដ្ឋាភិបាលចម្រុះភ្លាម មន្ត្រី​បក្សភូមិចៃថៃ​ បរិហារ​​បក្ស​ភឿថៃ​ឥតសំចៃ​​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម