Connect with us

ជីវិតកម្សាន្ដ

Pancake បញ្ចេញសម្រស់ក្នុងឈុតពណ៌ស មហាជនស្មានថារៀបអាពាហ៍ពិពាហ៍ម្ដងទៀត

បានផុស

នៅ

បើទោះបីជាសាង​គ្រួសារ​ជាមួយ​គ្នា​ជិត​មួយ​ឆ្នាំ ​ជាមួយលោក​វរសេនីយ៍ទោ​បណ្ឌិត Saksunthorn Premanon ក្ដី តែជីវិត​អាពាហ៍ពិពាហ៍របស់គូស្នេហ៍​របស់ Pancake នៅតែមាន​សុភមង្គល ទោះមិនទាន់មានអ្នកស្នងមរតកក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Pancake​ Khemanit បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ជាមួយនឹងរ៉ូបកូនក្រមុំពណ៌សគ្មានខ្សែ ជា​រូបរាង​មួយ​ទៀត​ដែល​ពេល​នៅ​លើ​ខ្លួន​របស់នាងពិតជាស្រស់ស្អាត និង​គួរឲ្យចាប់អារម្មណ៍បំផុត។

យ៉ាងណាមិញសម្រាប់អ្នកគាំទ្ររបស់គូស្នេហ៍មួយនេះបានចូលមកបញ្ជេញមតិថា Pancake រៀបអាពាហ៍ពិពាហ៍ម្តងទៀតឬយ៉ាងណា? ព្រោះបើតាមទស្សនិកជនចាំបាន នាងនិងស្វាមីប្រារព្ធពិធីពីរដងហើយ។​ ក្នុងនោះក៏មានមនុស្សជាច្រើនចូលមកនិយាយស្របដូចគ្នាថាសម្រសរបស់តួឯកស្រីក្នុងរឿង “ចិញ្ចៀន​ស្នេហ៍​ភ្ជាប់​និស្ស័យ” ពិតជាមិនអាចបរិយាយបានទេ។ ត្បិតថារៀបការហើយក្ដី ប៉ុន្តែនាងនៅតែឈរលើតំណែងខ្ពស់បំផុតសម្រាប់មហាជនជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំនួញធំៗ ៣ របស់ Aum Patcharapa ជួយនាងឲ្យក្លាយជាសេដ្ឋិនីរស់ស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម