Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងរៀបចំវេទិកាការងារ ផ្ដល់ឱកាសការងារជិត ១ ពាន់កន្លែង ដល់យុវជន នៅថ្ងៃស្អែក

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន​ធំៗ ចំនួន ៧ នឹង​រៀបចំ​វេទិកា​ការងារ​ដោយ​ផ្ដល់​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត ចំនួន ៩៩៩ កន្លែង សម្រាប់ យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ នៅ​ថ្ងៃ​ទី ២៧ ខែ​កក្កដា ឆ្នាំ ២០២៣ ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬ ចង់​ផ្លាស់ប្ដូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ អ្នកតំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន ចាប់ពី​វេលា​ម៉ោង ៨ និង ០០ នាទី​ព្រឹក ដល់​វេលា​ម៉ោង ០៥ និង ០០ នាទី​ល្ងាច នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

វេទិកា​ការងារ​នេះ ក៏​នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការណ៍​បង្ការ​អនាម័យ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ ដើម្បី​អាច​ធានា​បាន​នូវ​សុវត្ថិភាព និង​ទំនុក​ចិត្ត​ក្នុង​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួល​បាន​ឱកាស​ការងារ​សម្រាប់​ភាគី​និយោជក និង​អ្នក​ស្វែងរក​ការងារ។

ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម