ព័ត៌មានជាតិ
កងវិស្វកម្មបញ្ជាគ្រឿងចក្រកាយផ្លូវទឹកបង្ហូរទឹកចេញពីភូមិរុនតាឯក ដែលរងការជន់លិច
ក្រោយពីទទួលបានព័ត៌មានតាមបណ្តាញសង្គម ដែលប្រជាពលរដ្ឋបានបង្ហោះរូបភាពទឹកលិចភូមិដ្ឋានប្រជាពលរដ្ឋ ដែលបានស្ម័ត្រចិត្តរុះរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅក្នុងឃុំ រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ។

នៅថ្ងៃទី២៦ កក្កដា កម្ពុជាថ្មីបានទៅដល់ទីតាំងភូមិដ្ឋានរបស់បងប្អូននៅភូមិអភិវឌ្ឍន៍រុនតាឯក ដែលរដ្ឋបានបែងចែកដីឡូត៌មានទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនស្របច្បាប់។
ជាក់ស្តែងរាល់ពេលដែលមានភ្លៀងធ្លាក់ជាប់ៗគ្នា គឺតែងតែមានការលិច ឬ ដក់ទឹកនៅតាមដីទីទំនាបដោយសារប្រព័ន្ធចរន្តទឹកហូរតាមប្រឡាយហូរមិនទាន់ ហើយណាមួយដោយសារក្រុមការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង ដាក់ប្រព័ន្ធលូនៅមិនទាន់រួចរាល់។ យ៉ាងណាមិញ កម្លាំងកងវិស្វកម្មក៏បានបញ្ជាគ្រឿងចក្រដើម្បីជួយអន្តរាគមន៍ភ្លាមៗដែរ ក្នុងគោលបំណងបើកផ្លូវទឹកឲ្យចរន្តទឹកហូរបានលឿនបញ្ចៀសការលិចលង់បន្តទៅទៀតនៅតាមតំបន់មួយចំនួន។

ពលរដ្ឋម្នាក់ដែលបានស្ម័ត្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ (មកពីភូមិខ្វៀន) និងបានរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកបានឲ្យដឹងថា ករណីទឹកលិចភូមិដ្ឋានរបស់បងប្អូននៅតំបន់នេះ ច្រើនតែលិចផ្ទះដែលមានដីឡូត៌នៅក្នុងទំនាបកណ្តាល។ ចំពោះដីឡូត៌នៅតាមដងផ្លូវធំៗមិនរងការលិចលង់អ្វីឡើយ។
ស្រ្តីរូបនេះបានបន្តទៀតថា នៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារាល់ថ្ងៃ ធ្វើឲ្យតំបន់មួយចំនួនលិចរយៈពេលមួយអាទិត្យក៏មាន កន្លែងខ្លះពីរថ្ងៃ កន្លែងខ្លះទៀតតែមួយយប់ក៏ស្រកអស់។ ករណីទាំងនេះបណ្តាលមកពីមិនទាន់មានប្រព័ន្ធលូទឹកបង្ហូរចេញគ្រប់គ្រាន់ ដែលអាជ្ញាធរបានកំពុងរៀបចំនៅឡើយ៕



អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


