Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត ៖ រុនតាឯកក្លាយជាក្រុងក្រោយគេ​នៅខេត្តសៀមរាប តែនឹងអភិវឌ្ឍ​រីកចម្រើនជាងគេ

បានផុស

នៅ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍតំបន់រុនតាឯកឱ្យកាន់តែល្អប្រសើរជូន​ដល់ប្រជាពលរដ្ឋ តាមការគូសវាសរបស់សម្តេចតេជោ ដែលចង់ឱ្យតំបន់នេះក្លាយទៅជាក្រុងនាពេលអនាគត។ សម្តេចធិបតីលើកឡើងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយ “ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី៨ ធ្នូ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចមានប្រសាសន៍ដូច្នេះថា «យើងបានប្រែក្លាយពីដីទទេ កន្លែងមិនមានអ្វីទាំងអស់ ទៅជាកន្លែងដែលមានហេដ្ឋា​រចនាសម្ព័ន្ធ មានផ្លូវជាង ១៦៥គីឡូ ដោយក្នុងនោះ យើងបានគ្រោងធ្វើផ្លូវកៅស៊ូ ដោយឥឡូវធ្វើបាន ៤៥គីឡូហើយ និងផ្លូវខ្វាត់ខ្វែងជាង ២០០ខ្សែ»។​​

សម្តេច លើកឡើងថា ពលរដ្ឋដែលមករស់នៅទីនេះ នាពេលខាងមុខ នឹងក្លាយជាអ្នកក្រុង(ក្រុងរុនតាឯក) តាមចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល។ សម្តេចមើលឃើញថា តំបន់រុនតាឯក អាចជាក្រុងកើតឡើងក្រោយគេនៅខេត្តសៀមរាប ប៉ុន្តែការអភិវឌ្ឍនឹងរីក​ចម្រើនជាងគេ​នាថ្ងៃអនាគត ដែលជាភព្វសំណាងរបស់អ្នកដែលសម្រេចចិត្តមករស់នៅតំបន់នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់​អភិវឌ្ឍន៍រុនតាឯក មានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន​ចាក​ចេញ​​ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន​គ្រួសារ​ដែលបានចាប់​ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម