ព័ត៌មានជាតិ
ត្រឹមខែកក្កដា ការតភ្ជាប់បណ្ដាញទឹកស្អាតនឹងទៅដល់តំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង
រដ្ឋាភិបាលកំពុងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ទៅតំបន់អភិវឌ្ឍធម្មជាតិរុនតាឯក និងពាក់ស្នែង ក្នុងនោះមានការរៀបចំសាងសង់បណ្ដាញទឹកស្អាត និងការតភ្ជាប់ប្រព័ន្ធអគ្គិសនីដែលនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានបញ្ជាក់នៅក្នុងសន្និសីទនៅព្រឹកនេះថា ជាមួយការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងពាក់ស្នែង រាជរដ្ឋាភិបាលបានផ្ដល់ការតបណ្ដាញទឹកស្អាតពីក្នុងក្រុងសៀមរាបទៅតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែងក្នុងនោះក៏មានការសាងសង់បណ្ដាញមេ ៦៩ គីឡូម៉ែត្រ និងបណ្ដាញចែកចាយតាមខ្នងផ្ទះ ដែលគ្រោងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣។

លោកទៀ សីហា បានបន្ថែមថា ក្រៅពីរៀបចំបណ្ដាញទឹកស្អាត និងការសាងសង់ខ្សែបណ្ដាញអគ្គិសនី បច្ចុប្បន្នអាជ្ញាធរកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានផ្សារ សាលារៀន មន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀតដែលបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍទាំងពីរ។

បើតាមលោកអភិបាលខេត្ត រហូតមកដល់ពេលនេះមានពលរដ្ឋជាង ៩ ពាន់គ្រួសារដែលបានស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯកនិងពាក់ស្នែង។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋជិត ២ ពាន់គ្រួសារ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរកាលពីខែតុលាឆ្នាំ ២០២២ ប្រមុខរដ្ឋាភិបាលបានសម្រេចផ្លាស់ប្ដូរមណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ទៅតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ដើម្បីរុញសេវាខិតកៀកទៅរកប្រជាពលរដ្ឋ។
មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី ដែលស្ថិតនៅតំបន់ ១ ខាងត្បូងប្រាសាទបន្ទាយស្រី ត្រូវដូរទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក។ ចំណែកមណ្ឌលរដ្ឋបាលស្រុកអង្គរធំ ដែលស្ថិតនៅខាងជើងកំពែងក្រុងអង្គរធំ ក៏ត្រូវផ្លាស់ប្ដូរទៅកាន់តែតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង។
ដោយឡែកទាក់ទងការអភិវឌ្ឍនៅតំបន់រុនតាឯក និងពាក់ស្នែង ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានលើកពីគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងពីរខ្សែកាត់តំបន់អភិវឌ្ឍថ្មីទាំងពីរ។ ថ្លែងនៅក្នុងសន្និសីទវឌ្ឍនភាពរយៈពេល ៥ ឆ្នាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវវាងខាងជើងក្រុងសៀមរាបបានសិក្សាចប់សព្វគ្រប់ដោយប្រើប្រាស់ថវិកាពីធនាគារអភិវឌ្ឍអាស៊ី ADB ដែលនឹងត្រូវស្ថាបនាឆ្លងកាត់តំបន់អភិវឌ្ឍរុនតាឯកនិងពាក់ស្នែង។
ក្រៅពីផ្លូវវាងខាងជើងក្រុងសៀមរាប ក៏គ្រោងស្ថាបនាផ្លូវវាងក្រុងសៀមរាបមួយខ្សែទៀតនៅខាងត្បូងដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦៤ ទៅពួកដោយប្រើប្រាស់ថវិកាកម្ចីក្នុងគម្រោង ACDF របស់កូរ៉េ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


