ព័ត៌មានជាតិ
ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ អ្នកធ្វើតែងតែមានកំហុស ទោះតិចឬច្រើនតែមានលទ្ធផលប្រសើរជាងអ្នកមិនធ្វើសោះ
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា អ្នកធ្វើតែងតែមានកំហុស ទោះតិចឬច្រើនតែមានលទ្ធផលប្រសើរជាងអ្នកមិនធ្វើសោះ នៅព្រឹកនេះនៅហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

ឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរង បាននិយាយនៅមុននេះបន្តិចថា ជានិច្ចកាលលោក តែងតែណែនាំ និងចេញបទបញ្ជាដល់កម្លាំងសមាជិកអាវុធហត្ថទូទាំងរាជធានីភ្នំពេញគ្រប់ៗរូបថា ក្នុងនាមជាកម្លាំងអាវុធហត្ថត្រូវតែដាក់ចិត្តដាក់កាយ លះបង់ពេលវេលាផ្ទាល់ខ្លួននិងពេលវេលាជួបជុំគ្រួសារ មកបម្រើពលរដ្ឋឲ្យបានច្រើនបំផុតតាមតែអាចធ្វើបានដោយមិនថាយប់ថ្ងៃភ្លៀងខ្យល់នោះឡើយ។ ជាការពិតណាស់ «អ្នកធ្វើតែងតែមានកំហុស ទោះតិចឬច្រើនតែមានលទ្ធផលប្រសើរជាងអ្នកមិនធ្វើសោះ »។
នេះគឺជាបទបញ្ជាជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានដាក់ជាទិសដៅយុទ្ធសាស្ត្រដល់កងកម្លាំងរាជអាវុធហត្ថទូទាំងរាជធានីអនុវត្តន៍គ្រប់ពេលវេលាមិនថា យប់ថ្ងៃដើម្បីបម្រើសេចក្តីសប្បាយជូនប្រជាពលរដ្ឋ ដែលជាចៅហ្វាយនាយ។


ទន្ទឹមនឹងនេះដែរលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីភ្នំពេញទាំងអស់ បង្កើនការធ្វើអនាម័យ ដើម្បីបញ្ចៀសជំងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តន៍នូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ចៀសជំងឺកូវីដ១៩ដ៏កាចសាហាវនេះ បានពីព្រោះជំងឺរាតត្បាតមួយនេះ បានឆក់យកអាយុជីវិតមនុស្សរាប់លាននាក់និងឆ្លងរាប់រយលាននាក់ហើយនៅលើពិភពលោក។


ក្រៅពីអនុវត្តន៍នូវភារកិច្ចដូចខាងលើ រួចមកនោះកម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ បានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូ ឡានតាមដងផ្លូវ ដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួនបំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់មិនគិតនឿយហត់ឬ យប់ថ្ងៃភ្លៀងខ្យល់ឡើយ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


