Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃស្បៀងអាហារសកលកើនឡើងយ៉ាងខ្លាំង ក្រោយ រុស្ស៊ី បញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

បានផុស

នៅ

តម្លៃស្បៀងអាហារសកលបានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន បន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឲ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃកប៉ាល់ដែលដឹកគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន ។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីពេលថ្មីៗនេះថា សន្ទស្សន៍តម្លៃស្បៀងអាហារសកលបានកើនឡើង ១.៣ ភាគរយនៅក្នុងខែកក្កដា បើធៀបនឹងខែមុន ដែលជាការកើនឡើងជាលើកទី ២ ក្នុងឆ្នាំនេះ ចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិរងការជាប់គាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកសន្ទស្សន៍ប្រចាំខែដែលតាមដានទំនិញម្ហូបអាហារជាច្រើន បានធ្លាក់ចុះជិត ១២ ភាគរយ ចាប់ពីខែកក្កដា ឆ្នាំ ២០២២ មក ប៉ុន្តែការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានជំរុញឲ្យតម្លៃគ្រាប់ធញ្ញជាតិ និងប្រេងផ្កាឈូករ័ត្នឡើងថ្លៃ ។

កិច្ចព្រមព្រៀងនេះត្រូវបានបន្ត ៣ ដងមកហើយ ប៉ុន្តែរុស្ស៊ីបានគំរាមម្តងហើយម្តងទៀតថា នឹងដកខ្លួនចេញ ដោយលើកហេតុផលថា វាត្រូវបានរារាំងក្នុងការនាំចេញផលិតផលរបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីអាចជំនួសការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់បណ្តាប្រទេសអាហ្វ្រិកដែលខ្វះខាតបំផុត ហើយការនាំចេញគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃទៅកាន់ប្រទេសចំនួន ៦ រួមទាំងសូម៉ាលី និងអេរីទ្រា នឹងកើតឡើងក្នុងរយៈពេល ៤ ខែបន្ទាប់ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNN

ចុចអាន៖ ស្ថានភាពសេដ្ឋកិច្ចថៃ និងការពន្យារពេលបង្កើតរដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម