ព័ត៌មានជាតិ
ទេសចរបរទេសឆ្លងកាត់ច្រកអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែងមានការកើនឡើង
សព្វថ្ងៃនេះមានភ្ញៀវទេសចរបរទេសជាច្រើនជាតិសាសន៍បានឆ្លងកាត់ពីប្រទេសឡាវចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែងខុសប្លែកពីឆ្នាំកន្លងទៅ។
លោក ទិន សត្យា ប្រធានសហគមគ្រប់គ្រងភ្ញៀវទេសចរប្រចាំច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែងបានឱ្យដឹងថា ភ្ញៀវទេសបរទេសបច្ចុប្បន្នមានការកើនឡើងច្រើន ធ្វើដំណើរពីប្រទេសឡាវចូលមកកម្ពុជាប៉ុន្តែភ្ញៀវជាតិ ចេញចូលតាមច្រកមួយនេះគឺមិនច្រើនទេ នៅក្នុងរដូវមានភ្លៀងធ្លាក់ចាប់ពីខែឧសភាមកដល់ពេលនេះ។

លោកប្រធានសហគមបានបញ្ជាក់ថា ម្យ៉ាងវិញទៀតក្រោយពីប្រមុខរាជរដ្ឋាភិបាលប្រើគោលការណ៍ទទួលភ្ញៀវទេសចរលម្ហជើងមេឃស្វាគមន៍ទទួលភ្ញៀវទេសបរទេសគ្រប់ជាតិសាសន៍មកទស្សនា ក្នុងដំណើរកម្សាន្តនៅប្រទេសកម្ពុជានោះមកកត់សម្គាល់ឃើញថា មានភ្ញៀវចេញចូលច្រើនទៅតាមរដូវកាល។
លោកថា តែទោះបីជាយ៉ាងណាកំណើនភ្ញៀវទាំងជាតិ និងអន្តរជាតិ គឺនៅមិនទាន់កើនដល់កម្រិតកាលមុនពេលផ្ទុះជំងឺកូវីដ១៩នៅឡើយ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាននិយាយឱ្យដឹងថា ចំពោះបញ្ហាមានសន្ទុះភ្ញៀវទេសចរពីប្រទេសជិតខាងនោះ គឺក្រោយប្រមុខដឹកនាំរាជរដ្ឋាភិបាលបើកឱ្យដំណើរការចេញចូលព្រំដែនអន្តរជាតិកម្ពុជាឡាវឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដធូរស្រាល។
ម្យ៉ាងទៀតក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពមានការអភិវឌ្ឍ ហើយភ្ញៀវក៏អាចធ្វើដំណើរទៅលេងនៅតាមតំបន់ទេសចរនានាក្នុងប្រទេសដោយមិនមានការភ័យខ្លាចអ្វីនោះឡើយ៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


