ព័ត៌មានអន្ដរជាតិ
តើពិតទេ ករណីឆ្លងក្នុងសហគមន៍វៀតណាម គឺជាវីរុសបម្លែងខ្លួនប្រភេទថ្មី?
នៅព្រឹកថ្ងៃសុក្រទី២៩ខែមករានេះ ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩ករណីបន្ថែមទៀត ខណៈការផ្ទុះឡើងលើកដំបូងរបស់ប្រទេសនេះក្នុងរយៈពេលជិត២ខែបានរីករាលដាលដល់ទីក្រុងហាណូយហើយ។

ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីដែលរួមមាន១ករណីនៅហាណូយ និង៨ករណីនៅខេត្ត Haiphong, Hai Duong, Quang Ninh និង Bac Ninh បាននាំឲ្យករណីសរុបពាក់ព័ន្ធការចម្លងក្នុងសហគមន៍ដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍បានកើនឡើងដល់៩៣ករណី។

ករណីមួយក្នុងចំណោមពីរករណីដំបូងដែលត្រូវបានកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ គឺជាអ្នកប៉ះពាល់ទៅនឹងបុគ្គលម្នាក់ដែលបានធ្វើតេស្តនៅប្រទេសជប៉ុន រកឃើញមានផ្ទុកវីរុសបម្លែងខ្លួនអង់គ្លេស ដែលឆ្លងខ្លាំងជាងកូវីដ។ ក្រសួងបាននិយាយថា ខ្លួនកំពុងវិភាគហ្សែនដើម្បីកំណត់ថាតើអ្នកជំងឺថ្មីៗពិតជាឆ្លងវីរុសបម្លែងខ្លួនមែនឬក៏អត់។

នៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ អាជ្ញាធរក្រុងហាណូយបាននិយាយថា ពួកគេកំពុងបង្កើនសមត្ថភាពតាមដាននិងធ្វើតេស្ត។ អាជ្ញាធរបន្ថែមថា ទីក្រុងនេះអាចធ្វើតេស្តលើមនុស្សចំនួន១ម៉ឺននាក់ក្នុងមួយថ្ងៃ។ ទូរទស្សន៍រដ្ឋបានដកស្រង់សម្តីប្រធានក្រុមការងារទទួលបន្ទុកវីរុសកូរ៉ូណាដែលនិយាយថា ការត្រៀមខ្លួនគួរតែត្រូវបានធ្វើឡើងសម្រាប់សេណារីយ៉ូដែលមានការឆ្លងរហូតដល់ទៅ៣០,០០០ករណី។

ក្រសួងសុខាភិបាលបានស្នើឲ្យផ្អាកជើងហោះហើរអន្តរជាតិ និងហាមឃាត់ការជួបជុំធំៗមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដែលនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជំរុញឲ្យមានភាពស្ងប់ស្ងាត់និងបានសន្យាចាត់វិធានការរហ័ស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រោយផ្ទុះការឆ្លងក្នុងសហគមន៍ វៀតណាមបន្ថែមរយៈពេលធ្វើចត្តាឡីស័កដល់ទៅ២១ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


