Connect with us

ព័ត៌មានជាតិ

ម្ចាស់កសិដ្ឋានមួយ កៀរគរពលរដ្ឋឱ្យចិញ្ចឹមខ្យង​សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅទីផ្សារចិន

បានផុស

នៅ

ម្ចាស់កសិដ្ឋាន ៤០០ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី គ្រោងចងក្រងពលរដ្ឋចិញ្ចឹមខ្យងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅចិន បន្ទាប់ពីទទួលបានដំណឹងថា ចិនទទួលទិញផលិតផល​ជលផល​របស់​កម្ពុជា ចំនួន ៤ប្រភេទ រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាច ឆន ស្ថាបនិក និងអគ្គនាយកកសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានលើក​ឡើងថា បច្ចុប្បន្ននេះ កសិដ្ឋានបានចិញ្ចឹមខ្យងប្រហែលជាង ៣០០ អាង ហើយផ្គត់ផ្គង់ទូទាំង ២៥ រាជធានីខេត្ត ដោយមានបរិមាណចន្លោះពី ២០០ ទៅ ៣០០ គីឡូក្រាម ក្នុងមួយខែ។ ជាងនេះទៅទៀត លោកបន្តថា ការប្រកបរបរ​ចិញ្ចឹមខ្យងនេះ ហាក់មានភាពទូលំទូលាយច្រើន នៅក្នុងប្រទេសកម្ពុជា តាមរយៈការទិញពូជខ្យងពីកសិដ្ឋាន យកទៅ​ចិញ្ចឹមបន្តប្រមាណជាង ១ពាន់គ្រួសារទៅហើយ។

លោក ឆន បាននិងកំពុងជំរុញបន្ថែមទៀត ដល់ប្រជាកសិករនៅក្នុងមូលដ្ឋាន ឱ្យចិញ្ចឹមទៅតាមស្តង់ដារភូតគាមអនាម័យ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅក្រៅប្រទេស។ លោករំពឹងថា ក្រោយបើកទីផ្សារនាំចេញទៅចិន នឹងរួមចំណែកបង្កើនប្រាក់ចំណូលបន្ថែមទៀត ដល់ពលរដ្ឋប្រកបរបរចិញ្ចឹមខ្យងនេះ។

ប្រធានគណៈ​កម្មការ​ប្រតិបត្ដិ​សមាគមវារីវប្បកម្មនៅកម្ពុជា លោក ឡែមផូរ សុថាវរិទ្ធិ ថ្លែងប្រាប់កម្ពុជាថ្មីថា លោកពិត​ជាត្រេកអរ និងចូលរួមលើកចិត្តដល់ប្រជាកសិករឱ្យខិតខំផលិត ផលិតផល​ជលផល ឱ្យស្របតាមស្ដង​ដារបច្ចេកទេស ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ជាងនេះទៅទៀត លោកបន្តថា ដើម្បីផលិតផលិតផលឱ្យស្របតាមតម្រូវទីផ្សារ​ប្រទេស​ចិននោះ លុះត្រាតែមានការចូលរួមពីបណ្ដាភាគីចិន​ ក្នុងការផ្ដល់បច្ចេកទេស ក៏ដូចជាទុនសហវិនិយោគរួមគ្នា សម្រាប់​ការចិញ្ចឹមទៅតាមស្តង់ដារ គុណភាព។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ទាក់ទងនឹងការនាំចេញ​ផលិតផល​ជលផលរបស់កម្ពុជា ទៅកាន់ប្រទេសចិននេះ រដ្ឋបាលគយចិន ផ្តល់ការអនុញ្ញាតចំពោះក្រុមហ៊ុននៅកម្ពុជា ដែលធ្វើការ​ស្នើសុំនាំចេញ។

កញ្ញា អ៊ឹម រចនា  បានបញ្ជាក់ដូច្នេះថា« សម្រាប់ការនាំចេញនេះ​ គឺអាស្រ័យទៅលើក្រុមហ៊ុនទាំងស្រុង ថាតើក្រុមហ៊ុន​ជ្រើសយកការចិញ្ចឹមដោយខ្លួនឯង ឬចុះកុងត្រាជាមួយកសិដ្ឋានផ្សេងៗ ក្នុងការចិញ្ចឹម​ប្រកបដោយអនាម័យ គុណភាព​ស្ដង់ដារខ្ពស់ និង​ភូតគាមអនាម័យ សម្រាប់នាំចេញទៅ​កាន់​ទីផ្សារប្រទេសចិន​»៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

ទូតឥណ្ឌូនេស៊ី ថាពិភពលោកគួររៀនសូត្រ និងយកគំរូតាមកម្ពុជា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា៣ ម៉ោង មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម