ព័ត៌មានជាតិ
អ្នកសេដ្ឋកិច្ច និងជំនួញ វាយតម្លៃបែបណាលើស្ថានភាពកម្ពុជាបច្ចុប្បន្ន
សេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្នប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ និងការផ្គត់ផ្គង់ហិរញ្ញវត្ថុ ដោយការសន្សំមានការកើនឡើងតាមរយៈគោលនយោបាយអត្រាការប្រាក់ ក្នុងនោះ ពលរដ្ឋបានបង្កើនការសំន្សំ នាំឱ្យការចាយវាយមានការថមថយ។ ជាមួយគ្នានេះ ក៏មានបញ្ហាប្រឈមទៅលើតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ផងដែរ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ វិបត្តិទាំងនេះ បានជះឥទ្ធិពលលើការចាយវាយ និងរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណា សព្វថ្ងៃនេះ លោកមើលឃើញថា រាជរដ្ឋាភិបាល ប្រឹងប្រែងជំរុញឱ្យសេដ្ឋកិច្ចមានសន្ទុះកើនឡើងតាមរយៈចរន្តសេដ្ឋកិច្ចខាងក្នុង។ ប៉ុន្តែវិបត្តិនៃប្រាក់ដុល្លារអាមេរិក បានជះឥទ្ធិពលអវិជ្ជមានដល់បណ្តាប្រទេសទាំងអស់លើពិភពលោក សូម្បីតែចិនក៏ទទួលរងវិបត្តិផងដែរ។
នៅពេលប្រទេសជាច្រើនប្រឈមវិបត្តិ ការនាំចេញក៏មានរនាំងច្រើន នាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចសកល។ លោកបណ្ឌិត បានកត់សម្គាល់ថា បញ្ហានេះមិនខុសពីវិបត្តិហិរញ្ញវត្ថុ នៅសហរដ្ឋអាមេរិក ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល កាលពីឆ្នាំ ២០០៩-២០១០នោះទេ។
ចំណែកលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលទ្រព្យសកល និងជាអ្នកជំនួញអចលទ្រព្យ មើលឃើញថា បច្ចុប្បន្ននេះ កម្លាំងចំណាយរបស់ប្រពលរដ្ឋថយចុះ បើធៀបនឹងឆ្នាំ ២០១៩ ដែលពេលនោះ មានការចាយវាយច្រើន ធ្វើឱ្យកម្លាំងសេដ្ឋកិច្ចមាំមួនល្អ។ ប៉ុន្តែកម្លាំងនៃការចំណាយរបស់ពលរដ្ឋថយចុះ នៅក្រោយឆ្នាំ ២០១៩ ដោយសាររងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ដែលធ្វើឱ្យចលនានៃការប្រើប្រាស់លុយលើការវិនិយោគមានការថយចុះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ចំណូលរបស់អ្នកជំនួញ និងអ្នករកស៊ីទាំងអស់ក៏មានការធ្លាក់ចុះផងដែរ។ លោកឧកញ៉ា សំ សុខនឿន គូសបញ្ជាក់ថា ដោយសារការធ្លាក់ចុះចំណូល និងការចំណាយ ធ្វើឱ្យសេដ្ឋកិច្ចមិនមានចលនាល្អប្រសើរនោះទេ។ តាមរយៈបញ្ហាប្រឈមដែលត្រូវជួបប្រទះនេះ ធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវបិទទ្វារ នៅពេលដែលក្រុមហ៊ុនបិទទ្វារ ជាហេតុនាំឱ្យកើតមានវិបត្តិអត់ការងារធ្វើរបស់ប្រជាជាជនផងដែរ។
ទោះយ៉ាងណា លោកឧកញ៉ា បានលើកឡើងថា កម្ពុជា នៅតែមានសក្តានុពលលើការវិនិយោគ ជាពិសេសលើវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ និងជាយក្រុង។
លើសពីនេះទៀត លោកមើលឃើញពីឱកាសនៅក្នុងការវិនិយោគលើអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃ ទីតាំងល្អ ដើម្បីទុកចំណេញរយៈពេល ៥ឆ្នាំទៅមុខ។
លោកថា «ក្នុងនាមជាអ្នកជំនួញមួយរូប នៅក្នុងស្ថានភាពនេះ ជាឱកាសសម្រាប់ខ្ញុំ ដែលទិញអចលទ្រព្យបានក្នុងតម្លៃថោក ទុករយៈពេល ៥-៦ឆ្នាំទៅមុខ នៅពេលសេដ្ឋកិច្ចងើបឡើងវិញ នឹងមានតម្លៃខ្ពស់»។
លោកឧកញ៉ា សំ សុខនឿន រំពឹងថា ក្រោយពេលរៀបចំគណៈរដ្ឋមន្រ្តីថ្មី នឹងមានការកែទម្រង់ ឬដាក់យុទ្ធសាស្រ្តថ្មីរួចហើយនោះ កម្ពុជា នឹងទាក់ទាញបានការវិនិយោគពីក្រៅប្រទេស សេដ្ឋកិច្ច ក៏បានល្អប្រសើរឡើងវិញ។
ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២%។
យោងតាមរបាយការណ៍ធនាគារជាតិ ប្រចាំនៅឆមាសទី១ ឆ្នាំ២០២៣នេះ បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើង ទោះបីជាក្នុងល្បឿនយឺត និងប្រឈមនឹងកម្រិតអតិផរណាខ្ពស់។ មូលនិធិរូបិយវត្ថុអន្តរជាតិបានបន្ទាប់ការព្យាករកំណើន សេដ្ឋកិច្ចពិភពលោកមកត្រឹម ៣% នៅឆ្នាំ២០២៣ ក្នុងនោះសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ត្រូវបាន ព្យាករថានឹងកើនឡើង ១,៥% ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍មានកំណើន ៤% និង សេដ្ឋកិច្ចប្រទេសអាស៊ាន-៥ កើនឡើង ៤,៦%។ ទន្ទឹមនេះ អតិផរណាពិភពលោកនៅតែមានកម្រិតខ្ពស់ ដោយត្រូវបានព្យាករថាមានកម្រិត ៦,៨% នៅឆ្នាំ២០២៣នេះ (៨,៧% នៅឆ្នាំមុន)។ ក្នុងគោលដៅ រក្សាស្ថិរភាពថ្លៃ ធនាគារកណ្តាលភាគច្រើនបានបន្តអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិតតាមរយៈ ការដំឡើងអត្រាការប្រាក់គោល ប៉ុន្តែអាចបង្កជាហានិភ័យដល់ស្ថានភាពបំណុល និងលំហថវិកា របស់ប្រទេសកំពុងអភិវឌ្ឍន៍៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង