Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាមកពីបក្សលោក ប្រាវីដ ប្រកាសបោះឆ្នោតគាំទ្របេក្ខភាព​នាយករដ្ឋមន្ត្រីរបស់ បក្សភឿថៃ

បានផុស

នៅ

គណបក្សភឿថៃកាលពីថ្ងៃព្រហស្បតិ៍ទទួលបានដំណឹងល្អមួយទៀត បន្ទាប់ពីសមាជិកសភាមកពីគណបក្សប៉ាឡាង ប្រាឆារ៉ាត់ បានប្រកាសនឹងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។

លោក Pai Leeke

លោក Pai Leeke សមាជិកសភារបស់គណបក្សប៉ាឡាង ប្រាឆារ៉ាត់ ដែលមានអាសនៈចំនួន ៤០ នៅក្នុងសភាបានលើកឡើងថា សមាជិកទាំងអស់របស់បក្សបានយល់ព្រមជាគោលការណ៍រួមគ្នារួចហើយ ដើម្បីគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនៃបក្សភឿថៃ ព្រោះយើងជឿថា ប្រទេសនេះត្រូវការដ្ឋាភិបាលថ្មីជាបន្ទាន់ ។

លោក Pai បាន​និយាយទៀត​ថា លោកក៏​ធ្លាប់​ជា​សមាជិក​សភា​របស់បក្ស​ភឿថៃផងដែរ ដូច្នេះលោក​ជឿជាក់លើគណបក្សមួយនេះ​នឹង​អាច​ដឹកនាំ​ប្រទេស​ឆ្លង​កាត់​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះបាន ។

ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ខាងគណបក្សរបស់កូនស្រីលោក ថាក់ស៊ីន មិនទាន់មកចរចាជាមួយគណបក្សដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង់ស៊ូវ៉ាន់ ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពក្រុមចម្រុះនៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះ បក្សភឿថៃប្រកាសប្រមែប្រមូលបានគណបក្សចំនួន ៨ ហើយចូលក្នុងក្រុមចម្រុះ ក្នុងនោះមានគណបក្សភូមិចៃថៃ, ប្រាឆាឆាត, សេរីរួមថៃ, ភឿថៃ រួមប៉ាឡាំង, ប៉ាឡាំងសង្គមម៉ៃ, គណបក្សស្រុកថៃ, ឆាតផាតាណាខ្លា និងគណបក្សឆាតថៃផាតាណា ហើយបើបូកចូលគ្នាមានសមាជិកសភាសរុបចំនួន ២៣៨ នៅក្នុងសភាដែលមាន ៥០០ អាសនៈ ។

គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនោះ សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស អាចនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហា ពោលរយៈពេល ៣ ថ្ងៃ ក្រោយតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចលើញត្តិទាក់ទងនឹងការបន្ត ឬដកសិទ្ធិលោក Pita លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីឬយ៉ាងណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ លោក ថាក់ស៊ីន ប្រាប់មូលហេតុដែលពន្យារពេលវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម