ជីវិតកម្សាន្ដ
ធ្លាប់បាក់ទឹកចិត្ត តែ សុគន្ធ ថេរ៉ាយុ នៅអាចពង្រឹងស្មារតីបាន
តារាចម្រៀង លោក សុគ្ធ ថេរ៉ាយុ កាលពីថ្មីៗនេះ លោកបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចេញបទចម្រៀងស្នាដៃថ្មីរបស់ខ្លួន ដើម្បីបំពេញការទន្ទឹងរង់ចាំអ្នកគាំទ្រក្រោយស្ងប់ស្ងាត់មួយរយៈ។ នាពេលនោះដែរ លោកបានបញ្ចេញស្នាដៃថ្មី និងបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមផ្លូវការ ស្រាប់តែមានបុគ្គលម្នាក់បានចេញមករិះគន់ ថា “សំឡេងកែមិនឡើង”។

យ៉ាងណាមិញ បន្ទាប់ពីមានការរិះគន់លោក សុគន្ធ ថេរ៉ាយុ ក៏បានចេញមុខបកស្រាយយ៉ាងច្បាស់ជុំវិញការលើកឡើងទាំងអស់នោះ។
ជាមួយគ្នានេះ អ្វីដែលអ្នកគាំទ្រទើបតែចាប់អារម្មណ៍ថ្មីបន្ថែម តារាចម្រៀងរូបនេះ កន្លងមកក៏ធ្លាប់ឆ្លងបានកាត់រឿងរ៉ាវជាច្រើនរហូតធ្វើឱ្យលោកកើតជំងឺបាក់ទឹកចិត្ត តែពុំធ្លាប់មានមហាជន ឬអ្នកគាំទ្ររបស់លោកបានដឹងនោះឡើយ។
សុគន្ធ ថេរ៉ាយុ បានទម្លាយពីបញ្ហារបស់ខ្លួនថា «ព្រោះធ្លាប់បាក់ទឹកចិត្ត ព្រោះហត់នឿយនឹងពាក្យមើលងាយ ព្រោះស្អប់អារម្មណ៍គេដៀល ទើបរាល់ពេលខ្ញុំតែងតែខំទោះបីពេលខ្លះហត់នឿយយ៉ាងណា ក៏ខ្ញុំមិនបង្ហាញភាពទន់ជ្រាយមុខអ្នកណាឡើយ»។

លោកបញ្ជាក់ថា «រាល់ពេល មានតែខ្លួនឯងប៉ុណ្ណោះដែលខំរុញខ្លួនឯងឱ្យដើរទៅមុខទៀតយកពាក្យគេមើលងាយធ្វើជាកម្លាំងជំរុញចិត្ត គ្រាន់សង្ឃឹមថា ថ្ងៃមួយអាចរកច្រកចេញសម្រាប់គោលដៅជីវិតខ្លួនឯង គឺប្រសើរជាងនេះ។ អរគុណអ្នកទាំងអស់គ្នាដែរបានគាំទ្រ នឹងស្រលាញ់ចូលចិត្តខ្ញុំ»។ លោកបន្ថែមថា ពេលខ្លះបាក់ទឹកចិត្តតែលោកនឹងខំប្រឹងទៀត។

សូមជម្រាបថា សុគន្ធ ថេរ៉ាយុ កាលពីកន្លងទៅមិនត្រឹមក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងនោះទេ លោកក៏មានភាពជោគជ័យខ្លាំងលើអាជីវកម្មផងដែរ ប៉ុន្តែបន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីលើវិស័យសិល្បៈមួយសន្ទុះ កន្លងមកលោកក៏បានបាត់វត្តមានពីសិល្បៈមួយរយៈ ខណៈមហាជនជាច្រើនតែងបានទន្ទឹងរង់ចាំវត្តមាននៃបទចម្រៀងថ្មីៗរបស់លោកដើម្បីប្រជែងលើទីផ្សាបច្ចុប្បន្ន៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


