ព័ត៌មានជាតិ
ពលរដ្ឋស្នើសុំពន្យារពេល រុះរើសំណង់សង់រំលោភលើដីចំណីព្រែកកំពត
នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ មន្ត្រីជំនាញបានបញ្ជាក់ឱ្យដឹងថា ពលរដ្ឋបានស្នើសុំពន្យារពេលក្នុងការរុះរើសំណង់លើដីចំណីព្រែកកំពតត្រើយខាងលិចពីចន្លោះស្ពានចាស់ទៅដល់ស្ពានត្រើយកោះ ដោយចាប់ផ្តើមធ្វើពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខវិញ។

លោក ពៅ ធា ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋានក្រុងកំពតបានប្រាប់ឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ស្របពេលដែលមន្ត្រីសាលាក្រុងសហការជាមួយមន្ត្រីមន្ទីរជំនាញ បានចុះវាស់វែងកំណត់ទីតាំងរុះរើសំណង់លើដីចំណីព្រែកកំពតក្រើយខាងលិច ប្រជាពលរដ្ឋដែលជាម្ចាស់សំណង់បានសំណូមពរសុំពន្យារពេលរុះរើពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣វិញ និងបានសុំឲ្យអាជ្ញាធររក្សាដីចំណីផ្លូវចេញពីដីកម្មសិទ្ធិរបស់ពួកគាត់ប្រវែង ៤ ម៉ែត្រ។ ពួកគាត់បានសន្យាថានឹងរុះរើសំណង់លើដីចំណីព្រែកដោយខ្លួនឯង ដោយមិនទាមទារសំណង ឬថ្លៃរុះរើអ្វីនោះឡើយ។
ប្រធានការិយាល័យរូបនោះបានបញ្ជាក់ផងដែរថា ការរុះរើសំណង់តំបន់ត្រើយខាងលិចដើម្បីឲ្យរដ្ឋបាលខេត្តមានលទ្ធភាពអនុវត្តគម្រោងកែលម្អសោភណ្ឌភាពឆ្នេរព្រែក និងលម្អក្រុងកំពតឲ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកលេងកាន់តែច្រើន ជាពិសេសនោះនឹងធ្វើឲ្យសេវាជិះទូកទេសចរណ៍កម្សាន្តតាមដងព្រែកកាន់តែមានភាពទាក់ទាញជាងមុន។

លោក ពៅ ធា ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋានក្រុងកំពត បានសំណូមពរដល់ព្រជាពលរដ្ឋម្ចាស់សំណង់ ដែលរងផលប៉ះពាល់នៅកន្លែងកំពុងអនុវត្ត និងកន្លែងដែលមិនទាន់អនុវត្តដល់ សូមចូលរួមសហការជាមួយអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធឲ្យបានល្អ ដើម្បីជួយជំរុញដល់ដំណើរការអភិវឌ្ឍន៍ខេត្តកំពតឲ្យបានឆាប់រហ័ស និងល្អប្រសើរ។
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


