ព័ត៌មានជាតិ
ការកសាងសាលារៀនគឺជាការកសាងធនធានមនុស្សស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាល
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានចាត់ទុកការកសាងសាលារៀន គឺជាការកសាងនូវធនធានមនុស្សនៅកម្ពុជាឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ផងដែរ ហើយអាគារសាលារៀនថ្មីស្រឡាងដែលជាអំណោយភាគីមិត្តចិននេះ វាពិតជាធ្វើឲ្យកូនចៅរបស់យើង មានសមត្ថភាពគ្រប់គ្រាន់ ពិតប្រាកដ ដែលជួយអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ។

ថ្លែងក្នុងពិធីដាក់សម្ភោធឲ្យប្រើប្រាស់អាគារសិក្សាចំនួន២ខ្នង កម្ពស់២ជាន់ នៅស្រុកពីរផ្សេងគ្នា ក្នុងខេត្តតាកែវ មានសាលាបឋមសិក្សាអង្គកំណប់ និងវិទ្យាល័យសុខអានដូងខ្ពស់ និងប្រកាសដាក់ឲ្យដំណើរការអនុវត្តគម្រោងភូមិមិត្តភាព កម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅភូមិ តា នន នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការកសាងសាលារៀននេះ វាប្រៀបបានដូចនឹងយើងបានកំពុងតែកសាងធនធានមនុស្សអញ្ចឹងដែរ ដូច្នោះយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យមានសាលារៀន តាំងពីថ្នាក់ទាបរហូតមានឧត្តមសិក្សានៅខេត្តឲ្យបានច្រើន ដើម្បីធានាបាននូវភាពងាយស្រួលដល់ក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រនៅជិតផ្ទះ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមទៀតថា សម័យនេះ គឺការសម័យដែលកូនក្មួយ មានសំណាងណាស់ គឺមិនចាំបាច់ទៅសិក្សារៀនសូត្រឆ្ងាយពីផ្ទះនោះឡើយ គឺយើងមានសាលារៀនតាំងពីបឋមរហូតទៅដល់មហាវិទ្យាល័យនៅក្នុងភូមិស្រុក និងខេត្តរបស់យើង នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដែលបានពង្រឹង និងចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ដោយធ្វើយ៉ាងណាឲ្យវិស័យមួយនេះមានគុណភាព ធានាបាននូវធនធានមនុស្សដែលសម្បូរទៅដោយចំណេះដឹង បទពិសោធន៍ជ្រៅជ្រះ ។

លោករដ្ឋមន្ត្រីបន្តថា ឃុំដូង ស្រុកបាទី ខេត្តតាកែវមានសំណាងជាងគេ ខណៈដែលសមាគមន៍ចិន បានលើកឲ្យមានតំណើរការគម្រោងថ្មីមួយទៀត ដែលមានទំហំទឹកប្រាក់ចំនួន១,៤លានដុល្លារ ក្នុងគម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិតា នន ដូច្នេះសុំឲ្យក្រុមការងារទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង ត្រូវខំប្រឹងប្រែងថែមទៀត ធ្វើយ៉ាងម៉េចឲ្យទំនាក់ទំនង រវាងប្រទេសយើងទាំងពីរនេះឲ្យបានកាន់តែល្អបន្ថែមទៀត នឹងគម្រោងនេះទទួលបានជោគជ័យ និងក្លាយជាគំរូដ៏ល្អ ក្នុងការអភិវឌ្ឍន៍នៅក្នុងភូមិ តា នន នេះឲ្យមានការរីកចម្រើនកាន់តែល្អប្រសើរឡើង ជាគំរូដល់ភូមិឃុំដ៏ទៃទៀត ដើម្បីឲ្យគេយកគំរូតាម ក្នុងការចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


