Connect with us

KPT+

សត្វសមុទ្រទឹកជ្រៅអង់តាកទិច ត្រូវបានសម្គាល់ដោយអ្នកវិទ្យាសាស្ត្រ

បានផុស

នៅ

សត្វមានឆ្អឹងខ្នងចម្លែករស់នៅក្នុងសមុទ្រទឹកជ្រៅត្រូវបានសម្គាល់ដោយអ្នកស្រាវជ្រាវដែលចូលរួមជាមួយស្ថាប័ន Scripps of Oceanography នៅ សាកលវិទ្យាល័យកាលីហ្វ័រញ៉ា San Diego ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរកឃើញ ខណៈពួកគេកំពុងស៊ើបអង្កេតប្រភេទសត្វក្នុងទឹកដែលគេស្គាល់ថាជា Promachocrinus ឬភាសាសាមញ្ញហៅថា ផ្កាយស្លាបអង់តាកទិច ។ សត្វចម្លែកទាំងនេះសន្មតថារស់នៅក្នុងទឹកជម្រៅចាប់ពី ២០ ម៉ែត្រទៅ ២ គីឡូម៉ែត្រ ។

មកទល់ពេលនេះ ផ្កាយសមុទ្រ Promachocrinus kerguelensis ជាប្រភេទតែមួយគត់ដែលបានកំណត់អត្តសញ្ញាណត្រឹមត្រូវ ។

ម្យ៉ាងវិញទៀត សត្វប្រភេទ Promachocrinus fragarius មានដៃប្រហែល ២០ ភ្ជាប់នឹងរាងកាយកណ្តាល ដែលមានលក្ខណៈស្រដៀងទៅនឹងផ្លែស្ត្របឺរី ដូច្នេះទើបវាត្រូវគេដាក់រហស្សនាមថាជា “ផ្កាយស្លាបស្ត្របឺរីអង់តាក់ទិច” តែម្ដងទៅ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Sputnik

ចុចអាន៖ មកដឹងការពិតគួរឲ្យចាប់អារម្មណ៍ ៦ ចំណុច ពីផ្កាយសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម