KPT+
មកដឹងការពិតគួរឲ្យចាប់អារម្មណ៍ ៦ ចំណុច ពីផ្កាយសមុទ្រ
ផ្កាយសមុទ្រជាសត្វសមុទ្រដែលមិនអាចអត់ទឹកសូម្បីមួយនាទី វាមានប្រហែល ២០០០ ប្រភេទ ហើយមានពណ៌និងរូបរាងខុសៗគ្នាសឹងទាំងអស់ ។ ក្រៅពីនេះផ្កាយសមុទ្រនៅមានចំណុចគួរឲ្យចាប់អារម្មណ៍ច្រើនទៀតដែលអ្នកគួរដឹងដូចជា ៖
១. ផ្កាយសមុទ្រមិនមែនប្រភេទត្រីទេ

ត្រីផ្កាយ ឬ ផ្កាយសមុទ្រជាសត្វឥតឆ្អឹងខ្នងដូច្នេះវាមិនរាប់ក្នុងប្រភេទត្រីទេ ។
២. ផ្កាយសមុទ្រមិនមានរូបផ្កាយទាំងអស់ទេ
ផ្កាយសមុទ្រភាគច្រើនត្រូវយើងសម្គាល់ដោយជើង ៥ ដូចផ្កាយ ប៉ុន្តែផ្កាយសមុទ្រផ្សេងទៀតដូចជា Crown-of-thorns វាមានជើងដល់ទៅ ២១ ឯណោះ ។

៣. ផ្កាយសមុទ្រមានជើងបំពង់
អ្នកអាចសង្កេតឃើញជើងបំពង់របស់វាជាប់ជើងគោល ជើងនេះហើយដែលជួយឲ្យផ្កាយសមុទ្រផ្លាស់ទីនិងបញ្ចេញសារជាតិម្យ៉ាងស្អិតដូចកាវដើម្បីភ្ជាប់ខ្លួនទៅនឹងវត្ថុណាមួយកុំឲ្យរលកបក់បោក ។

៤. ផ្កាយសមុទ្រអាចបណ្ដុះអវយវៈដែលបាត់បង់ឡើងវិញ
ក្នុងករណីគ្រោះថ្នាក់ដាច់ជើង ឬដាច់ខ្លួនទាំងស្រុង ផ្កាយសមុទ្រអាចបណ្ដុះអវយវៈឡើងវិញបានដូចឈ្លើងដែរ ទោះបីវានៅសល់តែជើងមួយក៏ដោយ ។

៥. ផ្កាយសមុទ្រអត់មានឈាម
ផ្កាយសមុទ្រមានប្រព័ន្ធសរសៃឈាមទឹក ប្រព័ន្ធនេះដែរមានប្រឡាយតភ្ជាប់ជើងបំពង់បូមទឹកសមុទ្រចម្រោះហើយបញ្ជូនសារធាតុចិញ្ចឹមតាមរយៈប្រព័ន្ធសរសៃប្រសាទរបស់វាទៅកាន់ពាសពេញរាងកាយ ។
៦. ផ្កាយសមុទ្រជាសត្វស៊ីសាច់ជាអាហារ
រូបរាងគួរឲ្យស្រលាញ់មែន ប៉ុន្តែវាស៊ីត្រី អយស្ទ័រ គ្រំ លៀសជាអាហារ ជួនកាលស៊ីទាំងគ្នាឯងទៀតផង អ្វីដែលកាន់តែចម្លែកគឺផ្កាយសមុទ្រស៊ីអាហារតាមជើង ។

គួរបញ្ជាក់ដែរថាផ្កាយសមុទ្រអាចរស់នៅបានរហូតទៅដល់ ៣៥ ឆ្នាំជាមធ្យម ប៉ុន្តែផ្កាយសមុទ្រដែលនៅក្នុងសួនសត្វរស់ត្រឹមតែ ៥-១០ ឆ្នាំ ប៉ុណ្ណោះ ចំណែកឯផ្កាយសមុទ្រកម្រកំពុងជិតដាច់ពូជស្ថិតក្នុងបញ្ជីក្រហម IUCN គឺ ផ្កាយសមុទ្រផ្កាឈូករ័ត្ន ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


