ជីវិតកម្សាន្ដ
តារាប្រុសជំនាន់មុន ៣ ដួង និយមសម្ដែងជាតួរង តួសំខាន់ កាចសាហាវ
ចំណោមសិល្បករ-សិល្បការិនីជាច្រើន ក៏មាន តារាភាពយន្តផ្នែកបុរសជំនាន់មុន ចំនួន ៣ ដួង ដែលប្រជាទស្សនិកជនខ្មែរស្គាល់ថា ពួកគាត់និយមសម្ដែងជាតួរង តួសំខាន់ និងកាចសាហាវ ក្នុងខ្សែភាពយន្តផងដែរ។

ត្រួសៗ ពី តារាភាពយន្ត ៣ ដួង សម្ដែងជាតួរង តួសំខាន់ និងកាចសាហាវ ក្នុងខ្សែភាពយន្តជំនាន់មុន
១–លោក ឱ ឌុំ

លោក ឱ ឌុំ កើតនៅឆ្នាំ ១៩៣៥ នាទឹកដីខេត្តបាត់ដំបង។ លោក ឱ ឌុំ ជាតារាភាពយន្តនិយមសម្ដែងជាតួអង្គរង តួសំខាន់ ក្នុងសភាពកាចសាហាវ ដែលមហាជននៅចងចាំជានិច្ច។

តារាភាពយន្តរូបនេះ ប្រឡូកវិស័យសិល្បៈភាពយន្តជាលើកដំបូងបង្អស់នៅឆ្នាំ ១៩៥៩ ក្នុងខ្សែភាពយន្តរឿង «នេះហើយប្ដីខ្ញុំ» តាមការណែនាំរបស់លោក អឿ សំខាន់។

រវាងពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៧៥ រយៈពេលជាង ១០ ឆ្នាំ តារាភាពយន្តលោក ឱ ឌុំ សម្ដែងខ្សែភាពយន្តបានជិត ១០០ រឿង។
២–លោក ប៉ិច សាលឿន

លោក ប៉ិច សាលឿន កើតនៅឆ្នាំ ១៩៣៥ នារាជធានីភ្នំពេញ។ លោក ប៉ិច សាលឿន ជាតារាភាពយន្តនិយមសម្ដែងជាតួរង តួសំខាន់ ក្នុងសភាពជាតួកាច ដែលមហាជននៅចងចាំ។

តារារូបនេះ បានប្រឡូកវិស័យសិល្បៈភាពយន្តជាលើកដំបូងបង្អស់នៅឆ្នាំ ១៩៦១ ក្នុងខ្សែភាពយន្តរឿង «ក្បូនជីវិត» តាមរយៈការណែនាំរបស់លោក ម៉ក់ ហូ។

រយៈពេលជាង ១០ ឆ្នាំ លោក ប៉ិច សាលឿន តារាភាពយន្តនិយមសម្ដែងជាតួរង តួសំខាន់ ក្នុងសភាពជាតួកាច សម្ដែងបានខ្សែភាពយន្តជាង ៦០ រឿង។
៣–លោក លឹម សុផន

លោក លឹម សុផន ជាតារាភាពយន្តនិយមសម្ដែងជាតួរងសំខាន់ ដែលមហាជននៅស្រលាញ់ និងចងចាំជានិច្ច។ លោកមានស្រុកកំណើតនៅទឹកដីខេត្តបាត់ដំបង។

តារាភាពយន្តរូបនេះ ប្រឡូកវិស័យសិល្បៈភាពយន្តដំបូងបង្អស់នៅឆ្នាំ ១៩៦៤។ រយៈពេលជាង ១០ ឆ្នាំ លោកសម្ដែងខ្សែភាពយន្តបានជិត ៥០ រឿង៕
ប្រភព ៖ ក្រុមព្រះសុរិយា
អត្ថបទ ៖ ពិសី





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


