កីឡា
ក្លិប Young Elephants អរគុណឯកឧត្តម ឌី វិជ្ជា ដែលទទួលស្វាគមន៍ជាពិសេស
ក្លិបបាល់ទាត់ជើងឯកលីគកំពូលឡាវ Young Elephants បានអរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តី ក៏ដូចជាចូលរួមទស្សនាការប្រកួតរបស់ក្លិប Young Elephants ជាមួយភ្នំពេញក្រោន ដោយបានចាញ់ម្ចាស់ផ្ទះ ៣-០ នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានស្មាតអអេសអិន។

ផេករបស់ក្លិប Young Elephants បានសរសេរថា ៖«យើងខ្ញុំ (ក្លិបឈ្មោះជាភាសាឡាវ Xangnoy Club) ពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលទទួលបានស្វាគមន៍យ៉ាងពិសេសពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។ យើងខ្ញុំមានអារម្មណ៍កក់ក្តៅ និងស្វាគមន៍។ ជួបគ្នាលើកក្រោយទៀត សូមអរគុណ»។

ទំនាក់ទំនងក្រុមការងារក្លិបបាល់ទាត់ Young Elephants និងក្រុមការងារក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានកើតមានឡើងយ៉ាងស្និទ្ធស្នាល បន្ទាប់ពីក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងបាននាំចូលកីឡាករ Bounphachan Bounkong សមាជិកក្រុមជម្រើសជាតិឡាវ និងជាប្រធានក្រុម Young Elephants កាលពីខែកក្កដា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីបានចូលរួមជាមួយក្លិបនេះនៅកម្ពុជា កីឡាករ Bounphachan បានបង្ហាញខ្លួនឲ្យព្រះខ័នរាជស្វាយរៀងពីរដងហើយក្នុងការប្រកួតលីគកំពូលកម្ពុជាពីរសប្តាហ៍ដំបូង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


