KPT+
ភាពអស្ចារ្យក្នុងបុគ្គលិកលក្ខណៈនៃ PRISCILLA CHAN ភរិយាថៅកែ FACEBOOK
ភរិយារបស់នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោកស្រី Priscilla Chan ជាស្រ្តីមួយរូបដែលទោះបានរៀបការជាមួយលោក Mark Zuckerberg មានកូនប្រុសស្រី ៣ នាក់រួចហើយក្ដី ប៉ុន្តែមានការពិត ៥ យ៉ាងដែលកម្រមានអ្នកណាដឹងច្បាស់អំពីគាត់។
ការពិតទាំងនោះគឺ៖
១. និយាយបាន ៣ ភាសា

លោកស្រី Priscilla Chan អាចនិយាយបាន ៣ ភាសាបានយ៉ាងស្ទាត់ជំនាញរួមមាន អង់គ្លេស ចិនកាតាំង និងភាសាអេស្ប៉ាញ ។ ដោយសារខ្លួនជាកូនចៅចិនកាត់វៀតណាម ដូច្នេះការរៀនភាសាចិនកាតាំងពីតូចអាចជួយឲ្យលោកស្រីមានទំនាក់ទំនងជាមួយជីដូនជីតា។ ដោយឡែកការជ្រើសរើសការរៀនភាសាអេស្ប៉ាញ ព្រោះតែលោកស្រីជាគ្រូពេទ្យកុមារមួយរូប ហើយអ្នកជំងឺភាគច្រើននិយាយភាសានេះ។
២. ស្រឡាញ់គ្នាតាំងពីរៀនមហាវិទ្យាល័យ

លោកស្រី Priscilla Chan និងថៅកែហ្វេសប៊ុក Mark Zuckerberg ស្គាល់គ្នាជិត ១០ ឆ្នាំ មុនពេលសម្រេចចិត្តរៀបការគ្នានៅឆ្នាំ ២០១២។ ពួកគេបានស្គាល់គ្នានៅ ក្នុងពិធីជប់លៀងរបស់សាកលវិទ្យាល័យ Harvard និងបានឆ្លងកាត់ការអន់ចិត្តនឹងគ្នាជាច្រើនក្នុងទំនាក់ទំនងមួយនេះរាប់មិនអស់ដែរទម្រាំបានរៀបការ។
កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៥ លោក Mark Zuckerberg បានប្រាប់ពីការឈឺចាប់ក្នុងគ្រួសាររបស់ខ្លួនថា ប្រពន្ធលោកបានរលូតកូនចំនួនបីដងរួចមកហើយ។
៣. កូនចៅចិនដំបូងដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យលំដាប់ពិភពលោក

លោកស្រី Priscilla Chan ជាមនុស្សស្រីដំបូងគេក្នុងគ្រួសារចិនកាត់អាមេរិកដែលបានរៀនចប់នៅសាកលវិទ្យាល័យដ៏ល្បីល្បាញក្នុងពិភពលោក។ លោកស្រីបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Harvard និងបានបញ្ចប់ការសិក្សាផ្នែកពេទ្យកុមារពីសាកលវិទ្យាល័យក្នុងរដ្ឋ California ដែលជាសាលាផ្នែកវេជ្ជសាស្ត្រល្អជាងគេលំដាប់ថ្នាក់លេខ ៣ នៅសហរដ្ឋអាមេរិកថែមទៀតផង។
៤. លោកស្រី Priscilla Chan ធ្លាប់មានបញ្ហាលើការសិក្សាផ្ទាល់ខ្លួន

លោកស្រី Priscilla Chan បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយថា ខ្លួនធ្លាប់មានបញ្ហាផ្ទាល់ខ្លួនលើការសិក្សា។ ហេតុនេះ លោកស្រីនិងស្វាមីបានបរិច្ចាគប្រាក់មួយភាគធំទៅលើមុខវិជ្ជាសិក្សានៅតាមសាលារៀន។ បច្ចុប្បន្នភរិយាមេហ្វេសប៊ុករូបនេះ ក៏ជានាយកប្រតិបត្តិនៃសាលាបឋមសិក្សា សាលាគំរូសុខភាព និងសាលាការអប់រំចម្រុះថ្មីផងដែរ។
៥. លោកស្រី Priscilla Chan ជាសប្បុរសជនដ៏អស្ចារ្ស
ជាក់ស្ដែងលោកស្រី Priscilla Chan និងស្វាមីចូលចិត្តធ្វើសកម្មភាពសប្បុរសធម៌ណាស់។ កាលពីឆ្នាំ ២០១៤ ពួកគេបានបរិច្ចាគលុយ ៦៦ លានដុល្លារ ដើម្បីជួយដល់សាលារៀន និងមន្ទីរពេទ្យជាច្រើន។ ក្នុងនោះទឹកប្រាក់ប្រហែល ២៥ លានដុល្លាររបស់ប្ដីប្រពន្ធមួយគូនេះ ត្រូវបានបរិច្ចាគចូលទៅក្នុងមូលនិធិមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកក្នុងពេលផ្ទុះឡើងនៃជំងឺអេបូឡានៅអាហ្វ្រិកខាងលិច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Straitstimes

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន