Connect with us

ព័ត៌មានអន្ដរជាតិ

តើការវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ជាប់ពាក់ព័ន្ធរឿង​នយោបាយ និងបក្សភឿថៃ ដែរឬទេ?

បានផុស

នៅ

រឿងរ៉ាវនៃការវិលត្រលប់ចូលស្រុកសាជាថ្មីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ មានការចាក់សួរជាច្រើនទាក់ទងទៅនឹងថាតើជារឿងនយោបាយ ឬជាការរៀបចំឡើងដោយគណបក្សភឿថៃ ស្របពេលដែលបក្សមួយនេះគឺជាមេដឹកនាំក្រុមចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មី ។

លោក Phumtham Wechayachai

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អនុប្រធានគណបក្សភឿថៃលោក Phumtham Wechayachai បានប្រាប់អ្នកសារព័ត៌មានថា ផែនការវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន នៅថ្ងៃទី២២ ខែសីហានេះ គឺជារឿងគាប់ជួន និងចៃដន្យ ហើយជារឿងរ៉ាវផ្ទាល់ខ្លួនរបស់ត្រកូល ថាក់ស៊ីន ប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ។

លោក Phumtham បញ្ជាក់ទៀតថា វាក៏មិនជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គណបក្សភឿថៃនោះដែរ វាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់បេក្ខជននាយករដ្ឋមន្ត្រីគឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា ហើយ​សូមអ្នកសារព័ត៌មានបង្វែរសំណួរអំពីការវិលត្រលប់ចូលស្រុករបស់លោក ថាក់ស៊ីន ទៅកូនស្រីគាត់វិញទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសៅរ៍កូនស្រីលោក ថាក់ស៊ីន រូបនេះបានប្រកាសពីការវិលត្រលប់ចូលស្រុកវិញរបស់ឪពុកលោកស្រីនៅម៉ោង ៩ ព្រឹកថ្ងៃទី២២ ខែសីហា ពោលចំថ្ងៃដែលសភាថៃក៏នឹងកោះប្រជុំសមាជិកសភាទាំងពីរ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បាន​ពន្យារ​ពេល​វិល​ត្រឡប់​ចូលស្រុក​វិញ​ចំនួន ២០ ដង​មកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន ទៅបន់ស្រន់ដល់ព្រះសុំឲ្យឪពុកទទួលបានសុខ សុវត្ថិភាព ពេលត្រលប់ចូលស្រុកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២៣ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២៣ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម