Connect with us

ព័ត៌មានជាតិ

ក្រោយ​​ចាកចេញ​ពីមុខ​តំណែង សម្តេច​តេជោ ហ៊ុន សែន លើក​ពីគោលបំណង​ធំពីរ​ឲ្យថ្នាក់ដឹកនាំ​បន្ត​វេន​សម្រេច​ឲ្យ​​បាន​

បានផុស

នៅ

ថ្លែងនៅក្នុងសន្និសីទ​កំពុងផ្សាយ​បន្ត​ផ្ទាល់នៅព្រឹកនេះ​ សម្តេច​តេជោ ហ៊ុន សែន​ ដែល​ប្រកាស​ចាក​ចេញ​ពីមុខ​​តំណែងជានាយករដ្ឋមន្រ្តី​ បានលើក​ពី​គោល​បំណងធំពីរ​ដែល​​សម្តេច​ចង់​ឲ្យថ្នាក់ដឹកនាំ​បន្ត​វេន​សម្រេច​ឲ្យ​បានជា​​មរតក​ជាតិ​បន្តទៀត។

អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា​រូប​នេះ​បាន​អះអាង​ថា ជំនាន់​ព្រះប្រមុខរដ្ឋ​សម្តេច​ឪ បាន​បន្សល់ទុក​ឯករាជ្យ​សម្រាប់​ជាតិ ខណៈ​សម្តេច​ដឹក​នាំ​ជាង ៤០ ឆ្នាំ បាននាំ​សន្តិភាព​និង​ស្ថេរភាព​នយោបាយ​សម្រាប់អ្នកជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងថ្នាក់ដឹកនាំថ្មី សម្តេច​តេជោ​បាន​លើកពីគោលបំណង​ធំ​ពីរ​ដើម្បី​ឲ្យ​អ្នកបន្ត​វេនសម្រេច​ឲ្យ​​បាន​គឺ​ការ​បន្ត​រក្សា​សន្តិភាព​​​និង​ស្ថេរភាព​នយោបាយ​​។ ចំណុច​ទី​ពីរ គឺ​ការ​សម្រេច​ឲ្យ​បានការ​នាំ​ប្រទេស​កម្ពុជា​​ឲ្យ​ចាកចេញ​​ផុត​ពី​​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​​ ក្លាយ​ជា​ប្រទេស​ដែល​​មានប្រាក់​ចំណូលមធ្យម​កម្រិត​ខ្ពស់​តាម​ការ​គ្រោង​ទុក និង​ឈានសម្រេច​ជា​​ប្រទេស​ដែល​មានប្រាក់​ចំណូលខ្ពស់​តែ​ម្តង។

«សម្តេច​ឪបានទាមទារ​​ឯករាជ្យ​ជូនជាតិ​ ជាមួយ​ការ​កសាងអភិវឌ្ឍ​​ជាតិ​រីកចម្រើន។ សន្តិភាពនិងស្ថេរភាព ជា​មរតក​ដែលខ្ញុំ​បាន​​បន្សល់ទុកសម្រាប់​​អ្នកបន្ត​វេន។ ខ្ញុំ​ចង់​ឃើញ​អ្នកបន្ត​វេន​ជំនាន់ក្រោយ បន្ត​រក្សា​សន្តិភាព និង​ស្ថេរភាព​នយោយបាយ​​ជា​មូលដ្ឋាន​គ្រឹះ និង​ការ​សម្រេច​ឲ្យ​បានការ​នាំ​ប្រទេស​កម្ពជា​ចេញ​ផុត​​ពី​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ ឲ្យ​ក្លាយ​​ជា​ប្រទេស​ដែល​មានប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ និង​​ឈាន​ទៅ​ដល់​ប្រទេស​ដែល​មានប្រាក់​ចំណូលខ្ពស់​តែ​ម្តង»​។

សម្តេចតេជោ​ជឿជាក់ថា អ្នក​ដឹកនាំ​ជំនាន់ថ្មី​​នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​កិច្ចការធំ​ទាំង​​ពីរ​នេះ។

បន្ថែម​លើ​នេះ សម្តេច​ក៏​ចងឃើញ​ការ​បន្ថែម​សមិទ្ធផល​ថ្មី​ រាប់​ទាំង​ការ​ប្រែប្រួល​អំពី​ស្ថានភាព​សង្គម​​ កាត់បន្ថយ​អត្រា​​ភាពក្រីក្រ​​ឲ្យថយ​ចុះ​ទាប​បំផុត​បើ​មិន​បាន​សូន្យ​ ត្រូវ​លើកកម្ពស់​កម្រិត​អប់រំ​ប្រជាជន រៀបចំ​​អភិបាល​កិច្ចឲ្យបានល្អ ប្រឆាំង​អំពើ​ពុក​រលួយ និង​ភាព​អសកម្មនានា​ លើកតម្កើង​ភាព​ស្អាតស្អំ​ ដែល​នោះ​ជា​អម្រែក​ដ៏លំបាក​សម្រាប់​អ្នក​បន្ត​វេន​ដែល​មិនមែនជា​រឿង​សមញ្ញពេក​នោះ​ទេ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម