ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន ប្រាប់មូលហេតុដែលលោក ស្រេតថា ស័ក្ដិសមធ្វើជានាយករដ្ឋមន្ត្រី
កូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេថងថាន បានបង្ហាញពីទំនុកចិត្តថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន នឹងត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសភានាថ្ងៃទី២២ ខែសីហានេះ ។

ទន្ទឹមនោះ លោកស្រី ផេថងថាន ក៏បានប្រាប់ពីមូលហេតុដែលលោក ស្រេតថា ពិតជាស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃផងដែរ ដោយសារតែអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ មិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្ដីក្ដាំអ្វីដូចការចោទប្រកាន់នោះឡើយ ។
កូនស្រីលោក ថាក់ស៊ីន រូបនេះបញ្ជាក់ទៀតថា លោក ស្រេតថា ស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រីជាងគេ ដោយសារតែលោកមិនបានបំពានច្បាប់អចលនទ្រព្យណាមួយឡើយ ស្របពេលដែលទីប្រឹក្សាច្បាប់របស់គណបក្សភឿថៃ ក៏បានពិនិត្យរាល់ការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងលោក ស្រេតថា រួចរាល់អស់ហើយផងដែរ ទាក់ទងនឹងអាជីវកម្មអចលនទ្រព្យរបស់គាត់ ។

រឿងរ៉ាវដ៏រសើបនេះបានកើតឡើង បន្ទាប់ពីលោក Chuwit Kamolvisit អតីតអ្នកនយោបាយថៃបានចោទប្រកាន់លោក ស្រេតថា អំឡុងពេលលោកកំពុងបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Sansiri ថាមានជាប់ពាក់ព័ន្ធក្នុងស្រមោលក្ដីក្ដាំមួយចំនួន ដែលអាចជាកិច្ចព្រមព្រៀងដីធ្លីខុសច្បាប់ ប៉ុន្តែលោកស្រី ផេថងថាន លើកឡើងថា ក្រុមហ៊ុនអចលទ្រព្យ Sansiri គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ថ្ងៃទី២២ ខែសីហានេះ សភាថៃនឹងកោះប្រជុំសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ខណៈគណបក្សភឿថៃគឺជាមេដឹកនាំក្រុមចម្រុះដែលរហូតមកដល់ពេលនេះប្រមែប្រមូលបានគណបក្សចំនួន ១០ ហើយ និងមាន ៣១៤ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់