ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន ៦ នឹងចូលរួមជាមួយប្លុកដែលមាន រុស្ស៊ី និងចិន ជាផ្លូវការ នៅឆ្នាំក្រោយ
ប្រទេសចំនួន ៦ រួមមានអាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម នឹងចូលរួមជាមួយក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS ជាផ្លូវការនៅខែមករា ឆ្នាំ២០២៤ បន្ទាប់ពីប្រទេសទាំងនេះត្រូវបានអនុម័តដោយមេដឹកនាំនៃប្រទេសជាសមាជិកបច្ចុប្បន្ន ។

ការសម្រេចចិត្ត ក៏ដូចជាការឯកភាពគ្នានេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា នៅក្នុងកិច្ចប្រជុំកំពូលរបស់ប្លុក BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងនៅក្នុងទីក្រុង Johannesburg ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa ដែលជាប្រធាននៃកិច្ចប្រជុំកំពូលនេះ បាននិយាយថា “យើងបានឈានដល់កិច្ចប្រជុំឯកភាពគ្នា ដើម្បីអញ្ជើញប្រទេសទាំង ៦ នេះឲ្យចូលរួមជាសមាជិកជាផ្លូវការនៅខែមករាឆ្នាំក្រោយ” ។

ទន្ទឹមនោះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនេះដែរ លោកប្រធានាធិបតីចិន Xi Jinping បានហៅការពង្រីកខ្លួនរបស់ប្លុក BRICS ថាជា រឿងប្រវត្តិសាស្ត្រមិនធ្លាប់មានទាល់តែសោះ ខណៈប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបានចូលរួមកិច្ចប្រជុំកំពូលតាមអនឡាញ ក៏បានស្វាគមន៍ចំពោះការបន្ថែមសមាជិកថ្មីនេះផងដែរ ។
គួរបញ្ជាក់ថា ប្រទេសប្រហែល ២០ រួមទាំងប្រទេសទាំង ៦ ខាងលើនេះសុទ្ធតែបង្ហាញពីបំណងចូលរួមជាមួយប្លុក BRICS ខណៈក្រុមអ្នកវិភាគលើកឡើងថា ចិន និងរុស្ស៊ីមានគោលបំណងពង្រីកក្រុមប្រទេស BRICS ដើម្បីប្រើប្រាស់ប្លុកនេះជាការប្រឆាំងទៅនឹងលោកខាងលិច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសជាង ២០ ដាក់ពាក្យសុំចូលរួមជាមួយប្លុកដែលមាន រុស្ស៊ី និងចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


