ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវដ៏ឈឺចាប់កើតឡើងលើគ្រួសារ ចិន ក្រោយកូនត្រូវចាប់ជំរិតកាលពី ១០ឆ្នាំមុន
កូនប្រុសដែលត្រូវគេចាប់ជំរិតកាលពី១០ឆ្នាំមុនត្រឡប់មកផ្ទះវិញ ខណៈពេលដែលសាច់ញាតិកំពុងប្រារព្ធពិធី ហើយរីករាយជំនួសឲ្យការសប្បាយរីករាយក្រោយជួបកូនម្ដងទៀត ម្ដាយបានទូរស័ព្ទទៅប៉ូលិសស្ងាត់ៗ។

ត្រឡប់ទៅវិញកាលពី១០ឆ្នាំមុន នៅខេត្តស៊ីឈួន ប្រទេសចិន ពេលនោះលោកយាយ Chung (ហៅក្រៅ) និងលោក Tian (ហៅក្រៅ) ប្ដីប្រពន្ធនេះបានផ្លាស់ទៅខេត្តផ្សេង។ នៅថ្ងៃដែលក្រុមគ្រួសារបានទៅស្ថានីយរថភ្លើងដើម្បីធ្វើដំណើររបស់ខ្លួន ហេតុការណ៍ដ៏សោកសៅមួយបានកើតឡើង។
ក្នុងពេលដែលអ្នកស្រី Chung និងកូនប្រុសកំពុងរង់ចាំប្តីដើម្បីទិញសំបុត្រ ស្រាប់តែមានជនចម្លែកមួយក្រុមបានមករកនាង។ ក្រុមនេះបាននិយាយថា អីវ៉ាន់របស់គាត់មានលក្ខណៈស្រដៀងនឹងអីវ៉ាន់មួយដែលគេលួចហើយចង់ពិនិត្យមើលថាតើនេះជាអីវ៉ាន់របស់ពួកគេឬអត់។
នៅពេលឮរឿងនេះ អ្នកស្រីបានបដិសេធហើយនិយាយថា វ៉ាលីសនេះជារបស់គ្រួសារនាង។ ប៉ុន្តែក្រុមនោះមិនជឿ ហើយទទូចឲ្យអ្នកស្រីបើកកាបូបដើម្បីពិនិត្យ។ ដោយសារតែជិតដល់ពេលរថភ្លើងចេញដំណើរ អ្នកស្រី Chung បានយល់ព្រមបើកវ៉ាលីសដើម្បីត្រួតពិនិត្យ។ នៅពេលបើករួច ក្រុមមនុស្សចម្លែកបានរកឃើញថា វាមិនមែនជារបស់ពួកគេទេ។ ហើយភ្លាមនោះបានសុំទោសអ្នកស្រី ដោយនិយាយថាច្រឡំ បន្ទាប់មកពួកគេបានចាកចេញយ៉ាងលឿន។
រឿងនេះបានកើតឡើងយ៉ាងលឿនធ្វើឲ្យលោកស្រី Chung មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាកូនប្រុសអាយុ៧ឆ្នាំបាត់ខ្លួន។ គាត់និងស្វាមីបានតាមរកកូនប្រុសនៅគ្រប់ទីកន្លែងក្នុងស្ថានីយ ប៉ុន្តែរកមិនឃើញ ទើបសម្រេចប្ដឹងប៉ូលិសដើម្បីសុំជំនួយ។
ទោះយ៉ាងណា ប៉ូលិសបានរកឃើញថា ទីតាំងរបស់គាត់និងកូនប្រុសជាមុំដែលកាមេរ៉ាបាញ់ទៅមិនដល់។ ជាងនេះទៅទៀត ក្រុមមនុស្សចម្លែកហាក់ដូចជាបានសិក្សាទីតាំងកាមេរ៉ានៅស្ថានីយ៍នេះយ៉ាងយកចិត្តទុកដាក់។ ពួកគេបានបិទមុខរបស់ពួកគេ ហើយផ្លាស់ទីទៅកន្លែងដែលកាមេរ៉ាមិនអាចទៅដល់បាន។ ដោយរៀបចំយ៉ាងយកចិត្តទុកដាក់ ប៉ូលិសបានចាត់ទុកថានេះជាការចាប់ពង្រត់កុមារដែលមានការគ្រោងទុក និងរៀបចំយ៉ាងល្អិតល្អន់។ ប៉ុន្តែដោយសារតែភស្តុតាង និងព័ត៌មានរបស់ជនទុច្ចរិតមានតិច។ ការស្វែងរកក្មេងប្រុសអាយុ ៧ឆ្នាំគឺស្ទើរតែដូចជាការស្វែងរកម្ជុលនៅក្នុងមហាសមុទ្រ។
ជួបគ្នាម្តងទៀត ក្រោយបែកគ្នា១០ឆ្នាំ
ការឈឺចាប់ក្នុងការបាត់បង់កូនបាននៅជាមួយក្រុមគ្រួសាររបស់លោកស្រីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតដល់ថ្ងៃមួយ ក្មេងប្រុសចម្លែកម្នាក់បានបង្ហាញខ្លួននៅក្នុងភូមិនិងអះអាងថាត្រូវគេចាប់ពង្រត់ ឥឡូវគាត់ចង់ត្រឡប់ទៅស្រុកកំណើតវិញដើម្បីស្វែងរកសាច់ញាតិ។ ពីការសួរនាំអ្នកភូមិបានរកឃើញថាព័ត៌មាននេះត្រូវគ្នានឹងគ្រួសាររបស់អ្នកស្រី។ អ្នករាល់គ្នាបានប្រាប់គាត់និងស្វាមីរបស់នាងឲ្យមកយកក្មេងប្រុសនោះភ្លាម។
គ្រាដែលសាច់ញាតិអបអរសាទរក្រុមគ្រួសារដែលបានជួបជុំគ្នាម្ដងទៀត។ ក្រោយបែកគ្នាអស់១០ឆ្នាំ អ្នកស្រី Chung បានជូតទឹកភ្នែក ហើយលួចទៅទូរស័ព្ទឲ្យប៉ូលិសបានដឹងដោយស្ងាត់ៗ។ អ្នកស្រីបានប្រាប់ប៉ូលិសថា ថ្វីត្បិតតែក្មេងប្រុសនោះមានអាយុដូចគ្នាទៅនឹងកូនប្រុសរបស់គាត់និងអាចផ្តល់ព័ត៌មានលម្អិត ប៉ុន្តែគាត់រកឃើញថានៅក្រោមសក់នៅលើថ្ងាសរបស់ក្មេងនេះគ្មានស្លាកស្នាមដូចកូនប្រុសរបស់គាត់ទេ។
ព័ត៌មានអាចក្លែងក្លាយ ប៉ុន្តែស្នាមរបួសរបស់កូនប្រុសគាត់មិនដែលច្រឡំទេ។ គាត់ជឿថាជននេះស្ថិតក្នុងក្រុមចាប់ជំរិតដែលបានត្រឡប់មកវិញដើម្បីបញ្ឆោតគ្រួសារគាត់ ដែលបានទទួលព័ត៌មាន។ ភ្លាមៗនោះប៉ូលិសបានទៅដល់ផ្ទះរបស់លោកស្រី chung ។
បន្ទាប់ពីមួយរយៈនៃការស៊ើបអង្កេត ជនសង្ស័យបានបដិសេធថា គាត់មិនមែនជាក្រុមចាប់ជំរិតទេ ប៉ុន្តែគាត់បានសារភាពថា គាត់ជាសមាជិកអង្គការដែលមានជំនាញក្នុងការបង្ហាញខ្លួនជាជនរងគ្រោះចាប់ជំរិត។
យ៉ាងណាមិញមកដល់ពេលនេះ គ្រួសាររបស់លោកស្រី Chung នៅតែមានការឈឺចាប់ដ៏ក្រៀមក្រំនៃការបាត់បង់កូន។ អ្វីដែលកាន់តែសោកស្ដាយនោះគឺជនចាប់ជំរិតមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ ហើយកូនប្រុសនៅមិនទាន់ត្រឡប់មកវិញទេ។ ប៉ុន្តែលោកស្រីនៅតែមិនបាត់បង់ក្តីសង្ឃឹម គាត់ជឿថា ថ្ងៃណាមួយកូនប្រុសប្រាកដជានឹងបង្ហាញមុខមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រួសារនៅ ចិន បាត់កូនតាំងពីឆ្នាំ ១៩៩៩ ក្រោយ ១៧ឆ្នាំ ទើបដឹងថារស់នៅផ្ទះទល់មុខគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


