ព័ត៌មានអន្ដរជាតិ
គ្រួសារនៅ ចិន បាត់កូនតាំងពីឆ្នាំ ១៩៩៩ ក្រោយ ១៧ឆ្នាំ ទើបដឹងថារស់នៅផ្ទះទល់មុខគ្នា
ត្រលប់ទៅថ្ងៃទី០២ ខែសីហា ឆ្នាំ ១៩៩៩ ជីវិតដ៏សុខសាន្តរបស់ប្តីប្រពន្ធមួយគូបានប្រែជាសោះកក្រោះទាំងស្រុង។ នៅដលពេលកូនស្រីអាយុ៣ឆ្នាំបាត់ខ្លួន នៅផ្សារ noisy ក្នុងទីក្រុង Guizhou ប្រទេសចិន ខណៈឪពុកម្ដាយកំពុងរវល់លក់ដូរ។

បើតាមរបាយការណ៍ដែលបានរកឃើញ ប្តីប្រពន្ធនេះប្រកបរបរលក់ដូរនៅផ្សារ ។ ពួកគេមានកូនស្រីពីរនាក់ ហើយកូនស្រីច្បងទៅសាលារៀន ចំណែកកូនស្រីពៅអាយុ៣ឆ្នាំកន្លះ ឪពុកម្ដាយតែងតែនាំកូនទៅផ្សារជារៀងរាល់ថ្ងៃដើម្បីមើលថែ។ ប៉ុន្តែដោយសារនៅថ្ងៃកើតហេតុភ្ញៀវមកកកកុញ អ្នកទាំងពីររវល់លក់អីវ៉ាន់។ ងាកមកមើលកូនស្រីក៏ស្មានថាកំពុងលេងជាមួយមីងនិងពូនៅតូបក្បែរផ្ទះ ។ ដូច្នេះហើយ គាត់ក៏បន្តលក់ដោយមិនគិតច្រើន។
ទោះយ៉ាងណាក៏ដោយ ពីរម៉ោងបានកន្លងផុតទៅ ម្តាយចាប់ផ្តើមមានអារម្មណ៍មិនធម្មតា។ គាត់បានរត់ជុំវិញផ្សារតាមរកនាង តែនៅរកមិនឃើញកូនស្រី ។ ទីបំផុតគាត់ក៏ដួលទៅនឹងដី ទះកំផ្លៀងម្តងហើយម្តងទៀត និងស្រែកហៅកូនស្រីគាត់ដោយក្ដីអស់សង្ឃឹមខ្លាំង។
នៅថ្ងៃបន្ទាប់ ប្ដីប្រពន្ធនេះបានទៅប្រាប់ប៉ូលិសដើម្បីរាយការណ៍ពីការបាត់កូនស្រី ។ ប៉ូលិសបានសន្និដ្ឋានថា កូនស្រីរបស់ពួកគេត្រូវបានចាប់ជំរិតដោយអ្នកជួញដូរមនុស្ស។ ប៉ុន្តែដោយសារមិនមានតម្រុយ ដូច្នេះពិបាកស៊ើបអង្កេត។ ប៉ូលិសបានសុំអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញដើម្បីរង់ចាំព័ត៌មាន។ ប៉ុន្តែពួកគេមិនចង់បន្តរង់ចាំ និងបោះបង់ឡើយ។ ទើបសម្រេចចិត្តបិទហាង ហើយដើរទៅគ្រប់កន្លែងដើម្បីចែកខិតប័ណ្ណស្វែងរកក្មេងៗ។
ក្រោយមកនៅពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារមានភាពប្រសើរឡើង ប្តីប្រពន្ធនៅតែសម្រេចចិត្តមិនផ្លាស់ទៅកន្លែងផ្សេង។ ព្រោះខ្លាចកូនត្រឡប់មករកមិនឃើញ ក៏បានសម្រេចចិត្តលាបពណ៌ផ្ទះផ្កាឈូក ដែលជាពណ៌សំណព្វរបស់កូនស្រីនាង។ គាត់សង្ឃឹមថាថ្ងៃណាមួយកូនស្រីដែលបាត់ខ្លួននឹងគោះទ្វារស្រែកហៅឪពុកម្ដាយមិនខាន។ ប្ដីប្រពន្ធនេះក៏រស់នៅរាល់ថ្ងៃដោយក្តីសង្ឃឹម និងការភ័យខ្លាច។ ពេលគាត់បានឃើញដំណឹងថាក្មេងនោះត្រូវបានគេចាប់ជំរិតយកទៅសម្លាប់ ហើយបានត្រឹមបន់ស្រន់ឲ្យកូនមានសុវត្ថិភាពប៉ុណ្ណោះ។
១៧ ឆ្នាំក្រោយការបាត់បង់កូនស្រីពៅ, កូនស្រីច្បងបានប្រើវេទិកាស្វែងរកសាច់ញាតិដើម្បីស្វែងរកបងស្រីរបស់នាង។ ដោយបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនជាក់លាក់ មិនយូរប៉ុន្មាន ពត៌មានផ្ទាល់ខ្លួនរបស់ស្ត្រីម្នាក់ត្រូវបានគេរកឃើញថាត្រូវគ្នានឹងបងស្រីរបស់នាងដែលបាត់ខ្លួន។ ភ្ញាក់ផ្អើល នារីវ័យក្មេងម្នាក់នេះ ស្នាក់នៅផ្ទះជួលមុខផ្លូវ។ វាគ្រាន់តែជាប្លុកផ្លូវមួយប៉ុណ្ណោះពីផ្ទះគ្រួសារពួកគេ។
នៅពេលដែលមន្ត្រីវេទិកាស្វែងរកមនុស្សបាត់ខ្លួន ពេលឃើញផ្ទះរបស់ស្ត្រីវ័យកណ្ដាលម្នាក់ គេងឿងឆ្ងល់ចំពោះស្ថានភាពជីវភាពលំបាករបស់នាង។ មុននឹងសាកសួរទើបដឹង នាងត្រូវបានគេយកទៅចិញ្ចឹម។ ប៉ាចិញ្ចឹមបានរកឃើញនាងនៅតាមផ្លូវ ហើយយកនាងទៅនៅជាមួយ។ បុរសនោះមិនដែលវាយនាងឬស្តីបន្ទោសនាងទេ។ គាត់តែងតែចាត់ទុកនាងជាកូនស្រីបង្កើតរបស់គាត់ដែរ។ ប៉ុន្តែក្រោយមកឪពុកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ និងម្តាយដែលមានជំងឺផ្លូវចិត្ត វង្វេងវង្វាន់ ដូច្នេះហើយ ទើបនាងសម្រេចចិត្តរៀបការ ដើម្បីបន្តរស់នៅ។ សព្វថ្ងៃនាងជាម្តាយមានកូន២នាក់ ជួលផ្ទះមើលថែកូនតែម្នាក់ឯង ព្រោះប្តីចេញពីផ្ទះ២ឆ្នាំហើយ មិនដែលត្រលប់មកវិញទេ។

នៅទីបំផុតបុគ្គលិកក៏សម្រេចនាំនាងឡើងទៅជាន់ទី៣នៃផ្ទះជួល ហើយចង្អុលទៅខាងទល់មុខហើយនិយាយ “តើអ្នកឃើញផ្ទះពណ៌ផ្កាឈូកទេ? នោះជាផ្ទះឪពុកម្ដាយបង្កើតរបស់អ្នក”។ នាងត្រូវបានគេសម្រេចចិត្តធ្វើតេស្ដ DNA ជាមួយគ្រួសារដែលស្ចែងរកកូនស្រី ហើយប្រាំថ្ងៃក្រោយមក លទ្ធផលបានបង្ហាញថា ពួកគេពិតជាមានទំនាក់ទំនងជាសាច់ឈាមគ្នាពិតមែន។
មន្ត្រីបានកំណត់ពេលឲ្យភាគីទាំងពីរជួបគ្នា ស្របពេលដែលម្តាយស្ទុះទៅឱបកូនស្រីដែលបែកគ្នាដល់ទៅ១៧ឆ្នាំ ខណៈពេលឪពុកបានជូតទឹកភ្នែកខ្លួនឯងដោយស្ងៀមស្ងាត់ ដូចជាគាត់យំដោយសម្ងាត់អស់រយៈពេលយូរមកហើយ។ ចំណែកកូនស្រីច្បងយំលែងចេញទឹកភ្នែក ដោយសារតែនាងធំឡើងដោយឃើញឪពុកម្តាយរបស់នាងរងទុក្ខខ្លាំង។ ពេលនេះអ្វីដែលគ្រួសារមិនហ៊ានសូម្បីតែស្រមៃក៏បានកើតឡើងដែរ ពួកគេទាំងបួនបានត្រលប់មកជាមួយគ្នាម្តងទៀតហើយ។
ទោះយ៉ាងណាក៏ដោយ ស្ត្រីដែលបាត់ខ្លួន១៧ឆ្នាំរូបនេះ បានរៀបរាប់ពីការចងចាំមិនច្បាស់លាស់នៃថ្ងៃដែលនាងចាកចេញពីគ្រួសារ។ នៅពេលនេះ មានបុរសវ័យកណ្តាលម្នាក់មកលួងលោមនាងហើយប្រាប់ថាជួយស្វែងរកឪពុកម្តាយ មុនពេលចាប់ពង្រត់នាងត្រឡប់ទៅស្រុកកំណើតវិញ បុរសនេះគឺជា ឪពុកចិញ្ចឹម របស់នាងរហូតដល់នាងមានអាយុ ១៥ ឆ្នាំ ទើបនាំយកមកទីក្រុង Guizhou ម្តងទៀត ដោយរស់នៅផ្ទះជួលទល់មុខផ្ទះគ្រួសារបង្កើតខ្លួនឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រុសៗភ្ញាក់ផ្អើលមិនស្ទើរ ក្រោយនារី ជប៉ុន ដែលធ្លាប់តែតាមដានទម្លាយថា នាងគឺជាមនុស្សប្រុស
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


