ជីវិតកម្សាន្ដ
Kim Kardashian ខ្មាសគេ ព្រោះទង្វើរបស់អតីតស្វាមី
Kim Kardashian បង្ហាញការព្រួយបារម្ភ និងខ្មាសគេយ៉ាងខ្លាំង ក្រោយឃើញ Kanye West ជាអតីតស្វាមីបញ្ចេញគូទលើទូក ពេលដើរលេងជាមួយភរិយាថ្មីនៅ អ៊ីតាលី ។
តារាទូរទស្សន៍វ័យ ៤២ ឆ្នាំ Kim ជឿជាក់ថា ពិតជាមានអ្វីម្យ៉ាងមិនប្រក្រតីហើយ នាងមិនដឹងថាគួរពន្យល់ទៅកូនៗបែបណាទេ ។

សប្ដាហ៍នេះ Kanye West តារារ៉េបដ៏ល្បីបានទៅជិះទូកលេងជាមួយ Bianca Censori ជាភរិយាថ្មី នៅទីក្រុង Venice នៃប្រទេស អ៊ីតាលី ។ គេប្រទះឃើញលោកលេចគូទពាក់កណ្ដាលទៅហើយ ខណៈ Bianca វិញកំពុងនៅកណ្ដាលភ្លៅរបស់គាត់ មើលទៅមិនសមរម្យសោះ ។

ទោះបី Kim និង Kanye បានលែងលះគ្នាតាំងពីឆ្នាំ ២០២១ ក៏ដោយ ពួកគេមានកូន ៤ នាក់ជាមួយគ្នាគឺ North អាយុ ១០ ឆ្នាំ Psalm អាយុ ៤ ឆ្នាំ Saint អាយុ ៧ ឆ្នាំ និង Chicago អាយុ ៥ ឆ្នាំ ។ ដូច្នេះ Kim ព្រួយបារម្ភជាខ្លាំង ព្រោះ Kanye ថែមទាំងធ្លាប់កាន់ស្រា និងដើរជើងទទេនៅតាមផ្លូវដូចមនុស្សប្រមឹកទៀតផង ។

មួយរយៈនេះ Kanye និង Bianca មានលេចនូវរូបភាពមិនសមរម្យជាច្រើនដែលទាក់ទងនឹងសំលៀកបំពាក់ស្ដើងពេក បញ្ចេញសាច់ពេក និងម៉ូដប្លែកៗ ។

បើតាមតុលាការធម្មនុញ្ញអ៊ីតាលី អ្នកដែលស្លៀកពាក់មិនសមរម្យ ឬ បញ្ចេញកេរ្តិ៍ខ្មាសរបស់ខ្លួនតាមទីសាធារណៈនឹងត្រូវផាកពិន័យពី ៥ ៤០០ ដុល្លារ ទៅ ១៨ ០០០ ដុល្លារ ប៉ុន្តែបើមានវត្តមានអនីតិជននៅក្បែរនោះ បុគ្គលធ្វើខុសអាចជាប់គុកពី ៤ ខែ ទៅ ៤ ឆ្នាំឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Kim Kardashian និង Hailey សារភាពថា ធ្លាប់ចូលក្លឹបសិច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


